ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson បានបន្តកុងត្រាថ្មីជាមួយក្លិប Liverpool រយៈពេល៥ទៀត ខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះ ជឿថារូបគេនឹងអាចជួយឲ្យហង្សក្រហម លើកពានក្នុងស្រុក និងពានអឺរ៉ុបបាន នៅរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខ។
Henderson បានផ្ទេរពីក្លិប Sunderland មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១១ ក្នុងតម្លៃ១៦លានផោន (ជាង២៤លានដុល្លារ) កាលជំនាន់អ្នកចាត់ការចាស់ Kenny Dalglish។ លុះដល់ឆ្នាំ២០១២ អ្នកចាត់ការថ្មីលោក Brendan Rodgers បានប្រាប់ដល់ដល់ខ្សែបម្រើរូបនេះថា ក្លិបនឹងលក់រូបគេទៅកាន់ Fulham ប៉ុន្តែ Henderson បានបដិសេធ ដោយថាខ្លួនមិនចង់ចេញពី Liverpool ឡើយ។
កិច្ចសន្យាថ្មីនេះ អនុប្រធានក្រុម Liverpool រូបនេះ ទទួលបានតម្លៃពលកម្មប្រមាណ ១០ម៉ឺនផោន (ជាង១៥ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ ហើយ Henderson ក៏ជាបេក្ខភាពមួយរូប នឹងអាចពាក់ស្លាកប្រធានក្រុមហង្សក្រហមពេញសិទ្ធ បន្ទាប់ពី Steven Gerrard ចាកចេញទៅកាន់ LA Galaxy ក្រោយចប់រដូវកាលនេះផងដែរ។
ខ្សែបម្រើលេខ១៤ រូបនេះ បានប្រាប់ដល់ liverpoolfc.com ថា៖ “កាលពីពីរបីឆ្នាំមុន ខ្ញុំមានឱកាសចាកចេញ ប៉ុន្តែខ្ញុំតែងយល់ថា នេះជាក្លិបធំជានិច្ច ហើយខ្ញុំចង់នៅទីនេះឲ្យបានយូរបំផុត។ សង្ឃឹមថាយើងនឹងឈ្នះពានឲ្យបានច្រើន នៅឆ្នាំបន្ទាប់ៗទៀត។ ខ្ញុំក៏ដូចជាកីឡាករដទៃទៀតដែរ ខ្ញុំចង់លែងនៅកម្រិតខ្ពស់ លេងនៅ Champions League និងអាចឈ្នះពាន។ បន្ទាប់ពីខ្ញុំពិភាក្សាគ្នាជាមួយអ្នកចាត់ការរួចមក ខ្ញុំជឿថាយើងនឹងអាចជោគជ័យ និងឈ្នះពានទាំងអស់គ្នា”៕

Post a Comment