GuidePedia

0
អតីត​កីឡាករ​ល្បី​ឈ្មោះ​របស់​ប្រេស៊ីល​ Roberto Carlos ​បាន​និយាយ​ក្រុម Real Madrid ​ទិញ​កីឡាករ​ Danilo ​គឺ​ពិត​ជា​ត្រូវ​ហើយ ព្រោះ​ថា​ខ្សែ​ការ​ពារ​វ័យ​ក្មេង​រូប​នេះ​ពិត​ជា​មាន​សមត្ថភាព​ដូច Dani Alves ​អីចឹង។


ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ Carlos ​បាន​និយាយ៖ “ខ្ញុំ​គិត​ថា Danilo ​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់។ ខ្ញុំ​គិត​ថា​គាត់​លេង​ដូច​ Dani Alves ​ណាស់។ បើ​ធៀប​គាត់​និង Cafu ​គឺ​ពិបាក​បន្តិច ព្រោះ​ថា Cafu ​ឈ្នះ​ពាន​ច្រើន​ហើយ​ក៏​ជា​ខ្សែ​ការពារ​ស្ដាំ​ល្អ​ប្រចាំ​ប្រវត្តិសាស្ត្រ​ដែរ។ Danilo ​ល្អ​ណាស់។ គាត់​មិន​ត្រឹម​តែ​ការពារ​មាំ​នោះ​ទេ ថែម​ទាំង​អាច​​ប្រយុទ្ធ​បាន​ទៀត។ ខ្ញុំ​គិត​ថា​ Madrid ​ទិញ​ម្នាក់​នេះ​គឺ​ត្រូវ​បំផុត”។

បន្ថែម​ពី​លើ​នេះ​ដែរ អតីត​កីឡាករ Inter Milan ​ខាង​លើ​បាន​ព្រមាន​ដល់​ Barcelona ​ដែរ​ថា៖ “Barcelona ​ជា​ក្លិប​អស្ចារ្យ​ហើយ​បាន​បង្ហាញ​ឱ្យ​អ្នក​គ្រប់គ្នា​បាន​ឃើញ​ហើយ ប៉ុន្តែ Real Madrid ​វិញ​គឺ​ជា​ម្ចាស់​ពាន​រង្វាន់​នៅ​ទ្វីប​អឺរ៉ុប​ និង​មាន​ក្រុម​កីឡាករ​​ដែល​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​និច្ច។ ប្រសិន​បើ Barca ​ឈ្នះ​ La Liga ​សូម​ចូល​រួម​ត្រេកអរ ប៉ុន្តែ​ស្ដេច​ស​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់”។


បុរស​វ័យ​៤១​ឆ្នាំ​ខាង​លើ​នេះ ធ្លាប់​លេង​នៅ Real Madrid ​អំឡុង​ឆ្នាំ​១៩៩៦ ​ដល់​២០០៧ ដោយ​បង្ហាញ​ខ្លួន​បាន​៣៧០​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ​៤៧​គ្រាប់ ​ក្នុង​នាម​ជា​ខ្សែ​ការពារ​ឆ្វេង។ លើស​ពី​នេះ​ទៅ​ទៀត អតីត​កីឡាករ​ដែល​ជួយ​ឱ្យ​ប្រេស៊ីល​លើក​ពាន World Cup ​នៅ​ឆ្នាំ​២០០២ ​រូប​នេះ​ក៏​បាន​ជួយ​ស្ដេច​ស​លើក​ពាន La Liga ​៤​ដង , Spanish Super Cup ​៣​ដង , UEFA Champions League ​៣​ដង , FIFA Club World Cup ​២​ដង​និង​ UEFA Super Cup ​១​ដង​ផង​ដែរ ៕

Post a Comment

 
Top