ក្រុមសេះបង្កង់ " Juventus " ចង់នាំយកខ្សែបម្រើវ័យក្មេង Oscar មកចូលរួមក្រុមនៅរដូវកាលក្រោយដោយបើកផ្លូវឲ្យកីឡាករ Paul Pogba ទៅក្រុម Chelsea ជំនួសវិញ។
ម្ចាស់ជើងឯកSerie A មួយនេះ កំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើ Oscar ដែលជាកីឡាករដែលខ្លួនទិញយកមិនបានកាលពីឆ្នាំ២០១២។ លោកFabio Paratici ប្រធានផ្នែកកីឡារបស់ Juventus បានជិះយន្តហោះទៅកាន់ទីក្រុងឡុងដុង ក្នុងការព្យាយាមចរចាយកខ្សែបម្រើរបស់ប្រេស៊ីលវ័យ២៣ឆ្នាំ ដោយដាក់តម្លៃខ្លួន ២០លានផោន និងព្រមបើកផ្លូវឲ្យ Chelsea ទិញយកកីឡាករបារាំង Paul Pogba។ យ៉ាងណាក្ដី សេះបង្កង់ធ្លាប់បានបង្ហើបរួចហើយថា ក្លិបណាចង់ទិញ Pogba ទាល់តែចំណាយលុយធំ។
Oscar ជោគជ័យយ៉ាងខ្លាំងនៅ Stamford Bridge ប៉ុន្តែរដូវកាលនេះហាក់មិនសូវកាក់កបប៉ុន្មានទេ ហើយក៏កំពុងស្ថិតក្នុងបញ្ជីលក់ចេញរបស់លោក Mourinho ទៀតផង។ កីឡាករកម្ពស់ ១,៧៩ម៉ែត្រ រូបនេះបានចូលលេងនៅ Chelsea កាលពីឆ្នាំ២០១២ និងបានបង្ហាញខ្លួន៩១ប្រកួត ដោយរកគ្រាប់បាល់បាន១៨គ្រាប់៕

Post a Comment