GuidePedia

0
លោក Sir Alex Ferguson ​បាន​អះអាង​ថា​គ្មាន​កីឡាករ​ណា​ដែល​មាន​សមត្ថភាព​អាច​ប្រជែង​យក​ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក FIFA Ballon d’Or ​ពី​ Cristiano Ronaldo ​ឬ​ Lionel Messi ​បាន​ឡើយ។


អតីត​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម​រូប​នេះ​ជឿជាក់​ថា Messi ​និង​ Ronaldo ​កំពុង​តែ​លេង​ដល់​ចំណុច​កំពូល​រៀង​ៗ​ខ្លួន ​ហើយ​​សមត្ថភាព​របស់​គេ​នា​ពេល​នេះ​គ្មាន​នរណា​អាច​មក​ប្រៀប​ផ្ទឹម​បាន​ឡើយ។ ចំណែក​ Neymar ​វិញ​ ក៏​កំពុង​ឡើង​ជើង​ដែរ ប៉ុន្តែ​លោក Ferguson ​នៅ​តែ​គិត​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ មិន​ទាន់​អាច​យក​ទៅ​ធៀប​ជាមួយ​២​នាក់​ខាង​លើ​បាន​ឡើយ។

បុរស​វ័យ​៧៣​ឆ្នាំ​ខាង​លើ​បាន​និយាយ​ទៀត​ថា៖ “អ្នក​តែងតែ​សរសើរ​ក្លិប​ដូចជា Bayern Munich , Barcelona , Real Madrid និង​ Manchester United ​ជា​ដើម​ដែល​អាច​បណ្ដុះបណ្ដាល​យុវជន​ល្អ។ ប៉ុន្តែ​​និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ​ថា​អាច​មាន​យុវជន​ណា​ម្នាក់​អាច​ជំនួស Messi ​និង​ Ronaldo ​បាន​នា​ពេល​នេះ។ Neymar ​ជា​ក្មេង​ល្អ គាត់​មាន​ទេពកោសល្យ​តាំង​ពី​តូច​មក​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​តែ​មិន​អាច​ប្រៀប​បាន”។


អតីត​អ្នក​ចាត់​ការ​​​រូប​នេះ​ ជា​បុគ្គល​ជោគជ័យ​ម្នាក់​នៅ​​ក្លិប Manchester United ​ហើយ​ក៏​ជា​អ្នក​បង្ហាត់​បង្រៀន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Ronaldo ​ឱ្យ​មាន​សមត្ថភាព​ និង​ល្បី​ឈ្មោះ​រហូត​ដល់​បច្ចុប្បន្ន​នេះ​ដែរ។

Post a Comment

 
Top