GuidePedia

0
Chelsea បានកំពុងតែលេចខ្លួនឡើងយ៉ាងត្រដែត នារដូវកាល Premier League នេះទន្ទឹមនឹងការលេចឡើងនេះផងដែរ​ថ្នាក់ដឹកនាំក្រុមក៏បានកែប្រែ ជម្រុញ លើកទឹកចិត្ដកីឡាករ ក៏ដូចជាស្មារតីឲ្យពួកគេ​ ចេះប្រើបា្រស់អារម្មណ៍ខណៈនៃការប្រកួត​ ។


Jose Mourinho បានដាស់តឿនដល់កីឡាករ របស់ខ្លួនទាំងអស់ឲ្យប្រើប្រាស់ភាពអត់ធ្មត់របស់ខ្លួនឲ្យដល់ទី​បំផុត ខណៈពេលនៃការប្រកួតក្រោយៗទៀតជា ពិសេសសម្រាប់រដូវកាល Premier League តែម្ដង ។ Chelsea កំពុងតែកាន់កាប់តំណែងជាម្ចាស់កំពូងតារាង Premier League ខណៈដែលក្រុម​កំពុងមាន ពិន្ទុខ្ពស់​ជាងគេដល់ទៅ ៦ គ្រាប់ ។

ទន្ទឹមនឹងការមើលឃើញដូច្នេះ Chelsea ក៏បានត្រូវគេសញ្ជឹងគិតដែរថា តើ​ក្រុមមួយណាអាច មានសមត្ថភាព ផ្ដួលតោខៀវ លោក Jose Mourinho បាននា វគ្គ ប្រកួត ផ្ដាច់ព្រ័ត្រមកដល់។

Diego Costa កីឡាករសំណព្វលោក Jose Mourinho ក៏បានទទួចប្រាប់ទៅដល់អ្នកសារព័ត៌មានដែរថា ថ្នាក់ដឹកនាំរបស់គាត់បច្ចុប្បន្ន ក៏ធ្លាប់មានប្រវត្ដិដឹកនាំ ក្រុមយកឈ្នះការប្រកួតជាច្រើនការប្រកួតផងដែរ​ ហើយគាត់​ក៏យល់ច្បាស់ពីរបៀបនៃការគ្រប់គ្រងស្ថានការណ៍ដើម្បីឲ្យក្រុមឈានទៅដល់ជ័យជំនះ។


លើសពីនេះទៅទៀតនោះ គាត់បានជម្រុញលើកទឹកចិត្ដកីឡាករទាំងអស់ ឲ្យចេះប្រើភាពអត់ធ្មត់សម្រាប់​ការប្រកួត មិន​ត្រឹមតែក្នុងរឺក្រៅទឹកដីនោះទេ​ ជាពិសេស​ សម្រាប់ដំណើរឈានទៅកាន់ជោគជ័យនៃការប្រកួត Premier League ខាងមុខ ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃ Chelsea ភាគច្រើន ។

Post a Comment

 
Top