ខ្សែការពារឆ្វេង Felipe Luis បានបង្ហើបថាខ្លួនគ្មានបំណងចង់ចាកចេញពី Chelsea នោះទេ ទោះជាមានព័ត៌មានលេចឮថាអាចនឹងផ្លាស់ទៅក្លិបចាស់ Atletico Madrid វិញក៏ដោយ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ មិនសូវបានលេងជាជម្រើសដំបូងរបស់ក្រុមលោក Jose Mourinho ទេ ដោយសារអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ទុកចិត្តកីឡាករ Cesar Azpilicueta ជាង ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថារូបគេនឹងអាចវិលទៅរកទ្រនំចាស់។
យ៉ាងណាក្ដី អតីតកីឡាករ Atletico Madrid រូបនេះ បានចេញមកនិយាយបដិសេធថា៖ “ខ្ញុំសប្បាយចិត្តនៅ Chelsea។ ខ្ញុំចង់បន្តនៅជាមួយក្លិបនេះរហូតដល់ចប់កុងត្រារបស់ខ្ញុំ”។
Luis បានផ្ទេរមកទឹកដី Stamford Bridge កាលពីដើមរដូវកាលកន្លងទៅ ប៉ុន្តែបានបង្ហាញខ្លួនតែ២៣ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំងអស់របស់ Chelsea រដូវកាលនេះ៕

Post a Comment