GuidePedia

0
ក្រុម​ស្ដេច​ស Real Madrid វាយ​សន្ធប់​លើ​ក្រុម​ Eibar ​មិន​ឲ្យ​ត​ដៃ​បាន ​ដោយ​លទ្ធផល ៣-០ ​ឡើង​មក​កៀក​ក្រុម​កំពូល​តារាង​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ និង​គ្រោះ​ថ្នាក់​បំផុត​លីក​ក្នុង​ស្រុក Barcelona (La Liga) បន្ទាប់​ពី​ក្រុម​អ្នក​មាន​បុណ្យ​​រក​បាន​តែ ១ពិន្ទុ​ ​ពី​ក្រុម​ខ្លាំង Sevilla បន្ថែម​ទៀត​ក្រោយ​បញ្ចប់​​ដោយ​លទ្ធផល ២ស្មើ និង​បន្ត​តំណែង​ឈរ​នៅ​កំពូល​តារាង ​ខណៈ​ដែល​ក្រុម​ខ្លាំង​មួយ​ក្រុម​ទៀតគឺ​ AT Madrid បាន​ត្រឹម​ស្មើ​ Malaga ដែរ។


ហ្វ្រីឃីក ​១គ្រាប់​បើក​ឆាក របស់​​ខ្សែ​ប្រផុត​មុត​ស្រួច​ Ronaldo ដែល​ប៊ិះ​​នឹង​អវត្តមាន ១​ប្រកួត ​ក្រោយ​ទទួល​កាត​លឿង​ពីរ​ដង​ (ចុងក្រោយ​ជាមួយក្រុម Rayo) ប៉ុន្តែ​សំណាង​ល្អ​​​ Ancelotti តវ៉ា​​ស្ដារ​ភាព​អយុត្តិធម៌​ពី​អាជ្ញាកណ្ដាល​ Mario Melero Lopez ​ ​បាន​សម្រេច ​នៅ​នាទី ២១។ ឯ​ពីរ​គ្រាប់​ទៀត​​Javier Hernandez ​នៅ​នាទី​ទី ៣១ ​និង​នាទី​ទី ៨៣ ​ដោយ​Jese Rodriguez។ ​

មួយ​ជើង​ឆ្វេង​​កោង​យ៉ាង​ស្អាត​របស់​Messi ​បាន​បំប៉ោង​សំណាញ់​ទី ​របស់ Sevilla ត្រឹម​នាទី​ទី ១៤ បន្ទាប់​ពី​ទទួល​បាល់​​យ៉ាង​ល្អ​ពី​Neymar។ ​គិត​ត្រឹម​នាទី​ទី ៣១ Barcelona នាំ​មុខ​ម្ចាស់​ផ្ទះ ២-០ (នាទី ៣១ Real នាំ​មុខ Eibar ២-០​ដែរ) ដោយNeymar ដោយ​បាល់​ហ្វ្រីឃីក។

​យ៉ាង​មិញ ក្ដី​សង្ឃឹម ៣ពិន្ទុ ​ដើម្បី​​បង្កើន​គម្លាត​ពី​Real Madrid ដែល​កំពុង​តាម​យ៉ាង​ប្រកិត​​ពី​ក្រោយ​ខ្លួន​នោះ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ត្រឹម​នាទី​ទី ៨៤ ដោយ​Kevin Gameiro ​ ដែល​ទើប​នឹង​ដូរ​ចូល​នាទី​ទី ៧៥ ជំនួស ខ្សែ​ប្រយុទ្ធ​ Kevin Gameiro ។ ​​

ក្រុម​ភ្ញៀវ​មួយ​ក្រុម​ទៀត ដែល​ជា​បេក្ខភាព​ដណ្ដើម​ពាន La Liga ពី​ Barcelona និង Real Madrid គឺ AT Madrid ​មិន​ត្រឹម​តែ ​មិន​អាច​យក​ឈ្នះ​​ម្ចាស់​កីឡដ្ឋាន Estadio La Rosaleda របស់ Malaga នោះ​ទេ ប៉ុន្តែ​បែរ​ជា​​ម្ចាស់​ផ្ទះ​នាំ​មុខ ២-១ រហូត​ដល់​នាទី​ទី ៧៨ទៅវិញ។ ​គ្រាប់​បាល់​២-២ របស់​ Antonie Griezmann អាច​ជួយ Atletico Madrid ១ពិន្ទុ។

​ថ្វី​ត្បិត​តែ​មាន​ឱកាស​ច្រើន ​តែ​Torres មិន​​បាន​រក​គ្រាប់​បាល់ ​រក​៣ពិន្ទុ ​ឲ្យ​AT Madrid បាន​ទេ ហើយ​ថែម​ទាំង​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​ទី ៦៨។



វីដេអូ Real Madrid លត់ Eibar ៣-០៖


វីដេអូ Sevilla 2-2 Barcelona៖


វីដេអូ ​Malaga 2-2 AT Madrid៖



តារាងពិន្ទុ ៖

Post a Comment

 
Top