GuidePedia

0
ជ័យ​ជម្នះ ​៨​ប្រកួត​ចុង​ក្រោយ​របស់​កាំភ្លើង​ធំ Arsenal ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​​អ្នក​ចាត់​ការ​ចាស់​វស្សា Asene Wenger លេច​ចេញ​ជា​រូបរាង​ឡើង ​​បន្ទាប់​ពី​បំបាក់​ម្ចាស់​ផ្ទះ Burnley ​ដល់​កីឡដ្ឋាន Turf Moor ក្នុង​លទ្ធផល ១-០ ​ក្នុង​ក្រប​ខណ្ឌ EPL។ ​


៣​ពិន្ទុ​បន្ថែម​ពី ​ការ​សុតចំ​គោលដៅ ៦ជើង ​តែ​ធ្លាយ​សំណាញ់​ទី បាន​តែ ១​គ្រាប់​របស់​កូន​ក្រុម​លោក Wenger ​ ​Aaron Ramsey ​នៅ​នាទី​ទី ១២ ​​ជួយ​​ឲ្យ​កាំភ្លើង​ធំ ​មាន ៦៦​ពិន្ទុ​ក្នុង​ដៃ ​និង​ ឈរ​នៅ​លេខ​រៀង​ទី ២​បន្ទាប់​ពី​​តោខៀវ ​​ក្រុម​កំពូល​តារាង​របស់​ Jose Mourinho។ ​​

Arsenal បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​រហូត ឈ្នះ ៨​ប្រកួត​ជាប់​គ្នា បន្ទាប់​ពី​ចាញ់ ​ក្រុម​​ខ្លាំង​បារាំង Monaco ​ក្នុង​ដី​ខ្លួន​ឯង ​រហូត​ដល់ ៣-១ ​ក្នុង​ក្រប​ខណ្ឌ Champion League វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ កាល​ពី​​​ថ្ងៃ​ទី ២៥ ​ កុម្ភៈ កន្លង​ទៅ។ ​

ថ្មីៗ​នេះ ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់ Arsenal ​អ្នក​ចាត់​ការ​ក្រុម​តោខៀវ លោក Jose Mourinho ក៏​បាន​សរសើរ​ក្រុម​កំពុង​ឡើង​ជើង​របស់ Arsene Wenger ដែរ​ថា ​មាន​តែ ​កាំភ្លើង​ធំ Arsenal មួយ​ទេ ​ដែល​អាច​ប្រជែង​ពាន​កំពូល​របស់​អង់គ្លេស​ (EPL) ជាមួយ​ក្រុម​លោក​បាន។





៨ប្រកួត​ចុង​ក្រោយ​មិន​ចាញ់​សោះ​របស់ Arsenal បន្ទាប់​ពី​ចាញ់ Monoca ​ក្នុង​ដី


តារាងពិន្ទុ ៖ ​

Post a Comment

 
Top