GuidePedia

0
ខ្សែ​ប្រយុទ្ធ​លេង​កម្ពស់ Zlatam Ibrahimovic និង​ Edinson Cavani ​បាន​រក​គ្រាប់​បាល់​បាន​ម្នាក់​ពី​រគ្រាប់​ធ្វើ​ឲ្យ​ក្លឹប​ PSG​យក​ឈ្នះ​ Bastia ៤​ទល់​០​លើក​ពាន French League Cup​បាន​សម្រេច​កាល​ពី​យប់​មិញ​នេះ។


Ibrahimovic ដែល​មិន​បាន​លេង ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពានរង្វាន់​នេះ ​កាល​ពី​រដូវ​កាល​មុន ​ដោយ​សារ​តែ​របួស​នោះ​បាន​ស៊ុត​ប៉េណាល់ទី ​បើក​ឆាក​នៅ​នាទី​២១ ​បន្ទាប់​ពី​កីឡាករ​ខាង​ Bastia ខ្សែ​ការពារ​ Sebastien Squillaci បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ ហើយ​ទទួល​កាត​ក្រហម​នៅ​នាទី​២០ និង ស៊ុត​មួយ​គ្រាប់​ទៀត​នៅ​នាទី៤១​ជិត​នឹង​ចប់​តង់​ទី​មួយ​ទៅ​ហើយ។ ចូល​ដល់​តង់​ទី​២ Edinson Cavani​ ដែល​ដូរ​ចូល​ជំនួស​Ezequiel Lavezzi នៅ​នាទី​៦៤ នោះ​រក​បាន​ពី​គ្រាប់ ​បន្ថែម​ទៀត​នៅ​នាទី​ ៨០​និង នាទី​៩០​ក្នុង​តង់ទី​២​ធ្វើ​ឲ្យ​ក្លឹប​អតីត​ជើង​ឯក​ Ligue 1 មួយ​នេះ​លើក​ពាន​បាន​សម្រេច។

ជម្រើស​ដំបូង​​ Bastia៖ (4-2-3-1): Areola; Marange, Squillaci, Modesto, Cioni, Cahuzac, Gillet, Palmieri (Ayite 68), Boudebouz, Danic (Peybernes 22), Sio (Brandao 81)

ជម្រើស​ដំបូងPSG (4-3-3): Douchez; Aurier, Marquinhos, Thiago Silva, Maxwell, Verratti, Rabiot (Cabaye 77), Matuidi, Lavezzi Cavani 63), Ibrahimovic, Pastore (Lucas 72)



Post a Comment

 
Top