GuidePedia

0
ព្រឹត្តិការណ៍​ខ្សែក្រវ៉ាត់ K-Cement ទម្ងន់​៦០​គីឡូក្រាម​លើស​ង្វៀន​SEA-TV​នៅ​ជុំ​ទី ២​នា​រសៀល​ថ្ងៃទី​១១​មេសា​អ្នក​ប្រដាល់​ឃីម បូរ៉ា​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយ មានជ័យ​បន្ត​ឈ្នះ​លាស់ យីន​ក្លឹប​ប​ង្រា​ប​គ្រឿងញៀន​ម្ដង​ទៀត​តែ​លើក​នេះ​ឈ្នះ​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ។​


​កាល​ជី​ជួប​នៅ​ជុំ​ទី ១ បូរ៉ា​វាយ​លាស់ យីន​ឲ្យ​សន្លប់ និង មាន​របួស​នៅ​ទឹក​ទី ១ តែ​ជុំ​ទី ២​លាស់ យីន​ដែល​ចង់​ទូទាត់​កំហឹង​ចាស់​នោះគេ​ហាក់ដូចជា​វ៉ៃ​តាមរបៀប​កម្រោលចូល​គឺ​សម្រុកចូល​រហូត​តែ​ភាគច្រើន​គឺ​ចូល​ឲ្យ​បូរ៉ា​វ៉ៃ ។​សម្រុកចូល​ទាំង​ទទឹង​ទឹ​ស​បែបនេះ​ទើប​ទើប​លាស់​យីន​ជួប​បរាជ័យ​ម្ដងទៀត​នោះ ។​

​​ឱម សំរេច​ក្លឹប​ទ័ព​ឆ័​ត្រ​យោង ៩១១​ដែល​ផ្ដួល​ថុល មករា​ក្លឹប​ឃ្លាំងមឿង​កីឡា​នៅ​ទឹក​ទី ៣ កាលពី​ជុំ​ទី ១​នោះ​ នៅ​ជុំ​ទី ២​គេ​ប្រកួត​ចាញ់​ពិន្ទុ​មករា​ដាច់​តែម្ដង ។​ មករា​ខ្សោយ​ជើង​ក្រោម​តែ​ការប្រកួត​លើក​នេះ​មករា​ទាត់​សំរេច​ទាល់តែ​យួរជើង​ក្រោម​ហើយ​គេច​ចេញពី​ការ​ វាយប្រហារ​របស់​មក​រា​ទៅវិញ ។​


​មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដេ​ល​ធ្លាប់​ឈ្នះ​សូត្រ ប៊ុន​ធី​ក្លឹប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​ទាំង​លំបាក​កាលពី​ជុំ​ទី ១ នោះ​នៅ​ជុំ​ទី ២​ច័ន្ទ​មាន​មិន​ត្រឹមតែ​បរាជ័យ​ប៉ុណ្ណោះ​ទេ​តែ​ត្រូវ​ប៊ុន​ធី​វាយ​ឲ្យ​មាន​របួស​លើ​ សៀតផ្កា​ខាងឆ្វេង​នៅ​ទឹក​ទី ៤ ទៀតផង ។​

នៅ​ដើម​ទឹក ៤ ច័ន្ទ​មាន​បញ្ចេញ​មួយ​ដៃ​បាន​យ៉ាង​ល្អ​ចំ​កណ្ដាល​មុខ​ប៊ុន​ធី​ធ្វើ​ឲ្យ​ប៊ុន​ធី​ដួល​ហើយ​ត្រូវ​អាជ្ញា​ កណ្ដាល​រាប់ ៨ ។​ក្រោយពី​រាប ៨ នេះហើយ​ដែល​ប៊ុន​ធី​មាន​កំហឹង​ហើយ​វាយ​ច័ន្ទ​មាន​ឲ្យ​របួស​នោះ ។

Post a Comment

 
Top