ក្រុម Paris Saint-Germain នឹងត្រូវធ្វើការប្រកួតចំនួន៨លើកក្នុងរយៈពេល២៣ថ្ងៃ ខណៈដែលពួកគេនឹងធ្វើការប្រជែងដណ្តើមពានបួន ដោយចាប់ផ្តើមពីការប្រកួតពាន French Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Saint-Etienne នៅរាត្រីនេះ។
ខណៈដែលពេលវេលាកាន់តែរំកិលទៅរកដំណាក់កាលស្វិតស្វាញ ក្រុម PSG កំពុងតែស្ថិតក្នុងការជឿជាក់ដ៏ខ្ពស់ ក្រោយពីបានផ្តួលជើងខ្លាំង Marseille ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Stade Velodrome កាលពីថ្ងៃអាទិត្យដើម្បីវិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1។
PSG និង St Etienne បានរួមគ្នាឈ្នះពានរង្វាន់ French Cup ចំនួន១៤លើក ដោយក្រុម PSG ឈ្នះ៨លើក ហើយ St Etienne ឈ្នះ៦លើក ហើយស្របពេលដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌទី២ Auxerre នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Guingamp ដែលជាក្រុមម្ចាស់ការពារតំណែងជើងឯកនាពេលបច្ចុប្បន្ន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយផ្សេងទៀត ក្រុមខ្លាំងៗនឹងមានអារម្មណ៍ថា នេះជាឧបស័គ្គដ៏លំបាកបំផុតក្នុងការឆ្លងកាត់ដើម្បីឆ្ពោះទៅកាន់ការឈ្នះពាន។
សម្រាប់ក្រុម PSG ការប្រកួតទាំងនេះហាក់ដូចជាលឿនពេកហើយ ខណៈដែលពួកគេកំពុងតែនាំមុខ១ពិន្ទុលើក្រុម Lyon នៅលើកំពូលតារាងនៃក្របខ័ណ្ឌលីក។ ពួកគេក៏ត្រូវជួបប្រកួតជាមួយនឹងក្រុម Bastia នៅកីឡដ្ឋាន Stade de France ក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ក្រោយផងដែរ នៅមុនពេលធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃពុធសប្តាហ៍ក្រោយ។
ជាមួយនឹងការទទួលជ័យជម្នះដ៏កក់ក្តៅលើក្រុម Marseille ក្រុម PSG បានបាត់បង់កីឡាករសំខាន់ពីរនាក់ដោយសារតែបញ្ហារបួស ខណៈដែលខ្សែការពារ David Luiz និង Thiago Motta បានចាកចេញពីទីលានជាមួយនឹងបញ្ហាសាច់ដុំ។ ខ្សែបម្រើ Blaise Matuidi របស់ក្រុម PSG បាននិយាយថា បញ្ហារបួសនេះនាំឲ្យមានការព្រួយបារម្ភសម្រាប់ការប្រកួតខាងមុខនេះ ប៉ុន្តែ បានសន្យាថា ក្រុមរបស់គេនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅម៉ោង២ទៀបភ្លឺ៕
ការប្រកួតបីលើកចុងក្រោយរបស់ក្រុម PSG
06.04.15 Marseille 2-3 Paris SG
21.03.15 Paris SG 3-1 Lorient
15.03.15 Bordeaux 3-2 Paris SG
ការប្រកួតបីលើកចុងក្រោយរបស់ក្រុម Saint-Etienne
04.04.15 Monaco 1-1 St Etienne
22.03.15 St Etienne 2-0 Lille
14.03.15 Metz 2-3 St Etienne
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
26.01.15 St Etienne 0-1 Paris SG
14.01.15 St Etienne 0-1 Paris SG
01.09.14 Paris SG 5-0 St Etienne

Post a Comment