GuidePedia

0
កីឡាករ Patrick Bamford របស់​ក្លិប Boro ត្រូវបាន​ការតែងតាំង​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ Championship Player of the Year នៅក្នុង​ពិធី​ប្រគល់​រង្វាន់ Football League Awards។


​កីឡាករ Bamford​ដែល​កំពុង​លេង​ជា​កីឡាករ​ខ្ចី​ជើង​នៅក្នុង​ទឹកដី Riverside ពី​ក្លិប​តោ​ខៀវ Chelsea​ទទួលបាន​រង្វាន់​ប្រកបដោយ​កិត្យានុភាព​មួយ​នេះ នៅក្នុង​ពិធី​មួយ​ដែល​គេ​បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​ឡុង​ដ៏ កាលពី​ថ្ងៃអាទិត្យ នៅមុខ​ភ្ញៀវកិត្តិយស​ជាង​៦០០​នាក់ បន្ទាប់ពី​មានការ​បោះឆ្នោត​ជូន នៅក្នុង​ចំណោម​អ្នកចាត់ការ​របស់​ក្លិប។

កីឡាករ​វ័យ​២១​ឆ្នាំ​ម្នាក់ បាន​ផ្តួល​គូប្រជែង Daryl Murphy​មកពី​ក្លិប Ipswich Town​និង​កីឡាករ Troy Deeney របស់​ក្លិប Watford​ដើម្បី​រង្វាន់​កីឡាករ​ឆ្នើម​មួយ​នេះ ជា​លើកដំបូង។

នៅពេល​ឡើង​ទទួល​រង្វាន់​នេះ កីឡាករ Bamford​បាន​អះអាង​ថា ជាបឋម​និង​សូម​អរគុណ​ជាទីបំផុត លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​នឹង​ការ​ទទួលបាន​រង្វាន់​មួយ​នេះ ហើយ​សង្ឃឹមថា នឹង​អាច​ជួយ​ឲ្យ Boro វិលត្រឡប់​ទៅលេង​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League​នៅ​រដូវ​កាល​ក្រោយ​។


លោក​បាន​បន្តទៀតថា លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ដល់​មិត្ត​រួម​ក្រុម​ទាំងអស់ ពិសេស​គឺ​ក្រុម​គ្រួសារ គ្រូបង្វឹក ក្លិប ក៏ដូចជា​អ្នកគាំទ្រ ដែល​ជួយ​ឲ្យ​លោក​មាន​លទ្ធ​ដូច​ថ្ងៃនេះ៕

Post a Comment

 
Top