GuidePedia

0
អ្នក​ចាត់​ការ​ក្រុម​ Chelsea លោក​ Jose Mourinho ​បាន​និយាយ​ថា ​Eden Hazard ​មិន​ត្រឹម​តែជា​កីឡាករ​ល្អ​បំផុត​នៅ Premier League ​ទេ ​ដោយ​លោក​បន្ថែម​ថា ​​​កីឡាករ​វ័យ​២៤​ឆ្នាំ​​ ក៏​ជា​​កីឡាករ​​លំដាប់​កំពូល​ទាំង​៣​​ របស់​​ពិភពលោក​​ផង​ដែរ។


ការ​និយាយ​របស់​អ្នក​ចាត់​ការ ដែល​មាន​រហ័ស​នាម​ថា “Special One” ដូច​នេះ គឺ​បន្ទាប់​ពី​ខ្សែ​បម្រើ​អន្តរជាតិ​បែលហ្សិក Hazard ស៊ុត​បញ្ចូល​ទី​​លើ​ក្រុម​ Manchester United ជួយ​ឲ្យ​តោ​ខៀវ​ឈ្នះ​ ១-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍ និង​ខិត​ជិត​​ទៅ​កាន់​ការ​ឈ្នះ​ពាន​រង្វាន់​ ដោយ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ពួកគេ​នឹង​លើក​ពាន​ដោយ​ស្វ័យ​ប្រវត្តិ។

អតីត​អ្នក​ចាត់​ការ​ក្រុម Real Madrid រូប​នេះ បាន​ប្រៀប​ចំណាត់​ថ្នាក់​ Hazard ទៅ​នឹង​​​កំពូល​កីឡាករ​ទាំង​២​របស់​ពិភពលោក​បច្ចុប្បន្ន​​គឺ​ Lionel Messi និង Cristiano Ronaldo ដោយ​លោក​បាន​និយាយ​ថា៖ “គាត់​នៅ​ក្មេង ប៉ុន្តែ​ក៏​មាន​គ្រួសារ​ហើយ​ដែរ ហើយ​គាត់​ក៏​ដឹង​​​ដែរ​ថា ខ្លួន​​គឺជា​កំពូល​កីឡាករ​ម្នាក់​ ក្នុង​ចំណោម​កំពូល​កីឡាករ​ទាំង​៣​របស់​ពិភពលោក”។


Hazard ក៏​ជា​បេក្ខភាព​មួយ​រូប​ ដែល​​មាន​ភាគ​រយ​ច្រើន​ ​អាច​នឹង​​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ PFA Player of the Year ផង​ដែរ។ ចំណែក​ឯ​ក្រុម​ Chelsea នឹង​ឈ្នះ​ពាន​រង្វាន់​ Premier League ​បើ​សិន​ជា​ពួកគេ​អាច​យក​ឈ្នះ​លើ Arsenal នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ និង​ឈ្នះ Leicester ​​នៅ​៣​ថ្ងៃ​បន្ទាប់​ទៀត៕

Post a Comment

 
Top