GuidePedia

0
តារាបាល់ទាត់​របស់​ក្លិប Man City​កីឡាករ David Silva​បាន​រងរបួស​បាក់ឆ្អឹង​ថ្ពាល់ ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅក្នុង​មន្ទីរ ក្រោយ​ត្រូវ​១​កែងដៃ​កីឡាករ Cheikhou Kouyate លេង​ឲ្យ​ក្លិប West Ham ប៉ុន្តែ​លោក​បាន​អះអាង​ថា លោក​មិន​មាន​អ្វី​ធំដុំ​នោះ​ទេ។


កំហុស​នេះដែរ កីឡាករ Kouyate ត្រឹម​ទទួល​បាន​ការព្រមាន​ប៉ុណ្ណោះ​ពី​អាជ្ញាកណ្តាល Anthony Taylor ហើយ​អ្នកចាត់ការ​របស់​ក្លិប Man City​លោក Manuel Pellegrini ក៏បាន​យល់ស្រប​ផងដែរ​ថា ខ្សែបម្រើ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​ម្នាក់នេះ គ្មាន​ចេតនា​ធ្វើ​ឲ្យ​កីឡាករ​របស់គាត់​មាន​របួស​នោះទេ។

ខ្សែប្រយុទ្ធ​សិ្ថ​ត​នៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ ត្រូវបាន​គេ​សែង​ចេញពី​ទីលាន​ទាត់​បាល់ អំឡុង​ការប្រកួត​ឈ្នះ​ក្រុម West Ham ២-០ ពោលគឺ​បន្ទាប់ ពី ទទួលបាន​ការព្យាបាល​រយៈពេល​ជាង​៨​ម៉ោង​នៅលើ​ទីលាន​ទាត់​បាល់ ជា​កន្លែង​ដែល គាត់​ត្រូវការ​បំពង់​អុកស៊ីហ្សែន។

ក្រោយមក​គាត់​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​គាត់​បាន​បង្ហោះ​តាម​គេហទំព័រ​សង្គម​ថា គាត់​មិនមាន​បញ្ហា​អ្វី​នោះទេ ដើម្បី​បញ្ឈប់​កង្វល់​របស់​ក្រុម​អ្នក គាំទ្រ។

លោក​បាន​សរសេរ​ថា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​រាល់គ្នា​ដែល​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​លោក ហើយ​ការធ្វើ​តេស្ត បាន​ដំណើរ​ទៅ​យ៉ាង​រលូន។ បច្ចុប្បន្ន​លោក កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ប៉ុន្តែ​៣​ពិន្ទុ​សម្រាប់​ក្រុម​គាត់​គឺ ពិតជា​សំខាន់​ខ្លាំងណាស់។


ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់បាន​បញ្ជាក់​នោះទេ ពី​ស្ថានភាព​របួស​ពិតប្រាកដ និង​រយៈពេល​អវត្តមាន​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ ខណៈដែល​ក្រុម Man City​កំពុង​ជួប​វិបត្តិ​កីឡាករ​នោះ​៕

Post a Comment

 
Top