GuidePedia

0
កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi អាចនឹងចូលលេងវិញបានពេលក្រុមអ្នកមានបុណ្យ FC Barcelona ធ្វើដំណើរទៅជួប ក្រុមម្ចាស់ផ្ទះ Celta Vigo នារាត្រីស្អែកនេះនៅក្នុងក្របខណ្ឌ La Liga ក្នុងសប្តាហ៍ ទី២៩ ក្នុងជើងទី២ ។


ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា តារាឆ្នើមវ័យ២៧ Messi បានខកខាន២ប្រកួតក្នុងជម្រើសជាតិ អាហ្សង់ទីន នៃជំនួបមិត្តភាពអន្តរជាតិពេលឈ្នះ ក្រុម អេក្វាទ័រ និងអ៊ីលសាវ៉ាឌ័រ ដោយសារតែគេមានបញ្ហារបួស ជើងនាកាលប្រ កួតក្នុងក្លឹប តែបានវិលមកចូលរួមហ្វឹកហាត់ បានធម្មតាវិញហើយកាលពីថ្ងៃសុក្រ ម្សិលមិញនេះ ដោយពុំមានអារម្មណ៍ថា ឈឺបន្ថែមទៀតនោះទេ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Luis Enrique គ្រូបង្វឹក Barcelona ។

ជាមួយគ្នានោះដែរមិត្តរួមក្រុមខ្សែការពារ Gerard Pique ក៏បានថ្លែងឲ្យដឹងដែរថា “ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្លាំង ណាស់ ដោយបានដឹងថា Messi ត្រឡប់មក រកសភាពដើមវិញនោះ ហើយក៏រំពឹងថា នឹងអាចចូលលេងវិញបានដែរ ផងដែរក្នុងជំនួបក្រៅផ្ទះដ៏សំខាន់មួយទៀតនោះ” ។


គួរបញ្ជាក់ដែរថា Lionel Messi ជាកីឡាករសំខាន់មួយរូបដែលបានជួយឲ្យ Barcelona ត្រឡប់ទៅកាន់តំណែង កំពូលវិញដោយមាន៦៨ពិន្ទុ នាំមុខក្រុមរបស់ Ronaldo, Real Madrid រហូតដល់ទៅ ៤ពិន្ទុ ឆ្លងកាត់២៨ប្រកួត មកនេះ ខណៈដែលក្រុមការពារតំណែងជើងឯក Atletico Madrid កំពុងឈរនៅលេខរៀងទី៤បណ្តោះ ហើយក៏ រំពឹងទទួលបាន ៣ពិន្ទុក្រៅផ្ទះផងដែរពេលជួប Celta Vigo បើទោះបីជាពុំមាន Messi ក៏ដោយ ដោយជំនួសមក វិញដោយមិត្តរួមក្រុម Luis Suarez និង Neymar ជាអ្នករ៉ាប់រងជំនួសវិញ ៕

Post a Comment

 
Top