លោក Louis van Gaal បានអះអាងថាក្រុមបិសាចក្រហម Manchester United នៅតែមានឱកាសលើកពាន English Premier League បានដដែល ទោះជាចាញ់ក្រុម Chelsea ជិត១០ពិន្ទុក៏ដោយ។ ចំណែកឯរឿងទៅលេងនៅ Champions League រដូវកាលក្រោយវិញគឺមិនមានបញ្ហានោះទេ ត្បិតអីនៅសល់៨ប្រកួតទៀតតែប៉ុណ្ណោះ។
បិសាចក្រហម២ប្រកួតមកនេះ សុទ្ធតែអាចយកឈ្នះក្រុមខ្លាំងដូចជា Spurs និង Liverpool ជាដើម ដែលធ្វើក្រុមមួយនេះ មានពិន្ទុដាច់ក្រុមលេខ៥រហូតដល់ទៅ៥ពិន្ទុឯណោះ។
ចំពោះរឿងនេះដែរ លោក Van Gaal បាននិយាយថា៖ “ខ្ញុំនិយាយម្ដងហើយ ពេលដែលយើងមាន១៣ពិន្ទុក្នុង១១ប្រកួត យើងទទួលការរិះគន់ច្រើន ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវរង់ចាំដល់ចប់រដូវកាលសិន។
យើងនឹងឃើញមានអ្វីកើតឡើងនៅពេលចប់រដូវកាល។ យើងនៅប៉ះក្រុមខ្លាំងកំពូលតារាងទៀត។ មានរឿងជាច្រើនអាចកើតឡើង ហើយយើងក៏នៅតែមានសង្ឃឹមអាចឈ្នះពានរង្វាន់បានដែរ បើគិតតាមបែបគណិតវិទ្យាទៅ”។
នាយប់នេះ បិសាចក្រហមនឹងប៉ះជាមួយ Aston Villa នៅទឹកដីខ្លួនឯង ដែលលោក Van Gaal មានសង្ឃឹមច្បាស់ថានឹងអាចបាន៣ពិន្ទុ ខណៈដែលប្រកួតបន្ទាប់ៗទៀតនោះគឺក្រុមនេះនឹងត្រូវប៉ះក្រុមខ្លាំងៗផ្សេងទៀតដូចជា Manchester City , Chelsea និង Arsenal ជាដើម៕

Post a Comment