ខ្សែប្រយុទ្ធ Neymar ខកខានរកគ្រាប់បាល់ឱ្យក្រុម Barcelona តាំងពីខែកុម្ភៈមកម្ល៉េះ ប៉ុន្តែលោក Luis Enrique បាននិយាយថាមិនមែនជារឿងត្រូវបារម្ភនោះទេ។
អ្នកចាត់ការវ័យក្មេងរបស់ក្រុម Barcelona បាននិយាយថា៖ “ខ្ញុំមិនខ្វល់ច្រើនទេចំពោះរឿងនេះ។ សំអាងលើសមត្ថភាពគាត់ហ្វឹកហាត់ គាត់នឹងអាចរកគ្រាប់បាល់បានក្នុងពេលឆាប់ៗនេះ ហើយបង្ហាញឱ្យអ្នកគ្រប់គ្នាបានឃើញពីទម្រង់ល្អឡើងវិញ។
អ្នករាល់គ្នាប្រហែលជាគិតថា Neymar មិនបានជួយអ្វីច្រើនសោះដល់ក្រុម ប៉ុន្តែតាមពិតទៅគាត់ផ្ដល់ឱ្យយើងច្រើនណាស់ក្នុងប្រកួតកន្លងមក ទោះជាមិនអាចស៊ុតចូលក៏ដោយ”។
Neymar រដូវកាលថ្មីនេះរកគ្រាប់បាល់បាន១៧គ្រាប់មកហើយ ទោះជាខកខានស៊ុតចូលតាំងពីជួយក្រុមឈ្នះ Levante ៥-០ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅក៏ដោយ។
ចាំមើលយប់នេះវិញម្ដង ថាតើខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះអាចរកគ្រាប់បាល់ស្ដារមុខមាត់បានវិញឬអត់ ក្នុងជំនួប Barcelona និង Almería នាម៉ោង១:០០នាទីយប់នេះនៅក្របខ័ណ្ឌ La Liga ៕

Post a Comment