តោខៀវ Chelsea គឺជាក្លិបបាល់ទាត់ដ៏ធំមួយ ក្នុងចំណោមក្លិបធំៗមួយចំនួនទៀតនៅអង់គ្លេស ហើយក្រុមមួយនេះ ក៏កំពុងតែឡើងទម្រង់លេងខ្លាំងដែរក្នុងយុគសម័យថ្មីនេះ ពោលគឺពួកគេកំពុងតែឈរនៅលើកំពូលតារាង English Premier League ទៀតផងនាពេលបច្ចុប្បន្ន។
បើក្រឡេកទៅមើលជើងកីឡាករវិញ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដុងមួយនេះ ក៏ធ្លាប់មានកីឡាករល្អៗ និងឆ្នើមៗជាច្រើនមកហើយ ទាំងកីឡាករជើងចាស់ និងកីឡាករថ្មីៗ។ ដូច្នេះចង់ដឹងកីឡាករល្អបំផុតទាំង១១រូប របស់ក្លិបតោខៀវមានកីឡាកររូបណាខ្លះនោះ សូមទស្សនាខាងក្រោម៖
១. Petr Čech
Čech វ័យ៣២ឆ្នាំ គឺជាអ្នកចាំទីរបស់ Chelsea និងក្រុមជម្រើសជាតិសាធារណរដ្ឋឆែក។ អ្នកចាំទីឆ្នើមរូបនេះ បានជួយរួមចំណែកយ៉ាងធំធេងជួយឲ្យតោខៀវលើកពាន UEFA Champions League ជាលើកដំបូង កាលពីឆ្នាំ២០១២ បន្ទាប់ពីជួយសង្គ្រោះបាល់ប៉េណាល់ទីកាត់សេចក្ដី ដោយការទាត់របស់កីឡាករ Ivica Olic និង Bastian Schweinsteiger បាន។
២. Peter Sillett
អតីតខ្សែការពារឆ្វេងរូបនេះ បានទទួលមរណភាពកាលពីឆ្នាំ១៩៩៨ ត្រឹមវ័យ៦៥ឆ្នាំ។ Sillett បានជួយឲ្យ Chelsea លើកពានលីកកំពូលរបស់អង់គ្លេសលើកដំបូង កាលពីរដូវកាល ១៩៥៤/៥៥ និងឈ្នះពាន FA Charity Shield លើកដំបូងដែរ កាលពីឆ្នាំ១៩៩៥។
៣. Marcel Desailly
អតីតខ្សែការពារកណ្ដាលឆ្នើមរូបនេះ បានលេងឲ្យក្រុមតោខៀវ៦រដូវកាល នៅចន្លោះឆ្នាំ១៩៩៨-២០០៤។ អតីតកីឡាករជម្រើសជាតិបារាំង វ័យ៤៦ឆ្នាំបានជួយឲ្យ Chelsea ឈ្នះពាន៣ផ្សេងៗគ្នា ពោលគឺ UEFA Super Cup ឆ្នាំ១៩៩៨, FA Cup រដូវកាល ១៩៩៩-២០០០ និង FA Charity Shield ឆ្នាំ២០០០។
៤. John Terry
ប្រធានក្រុមតោខៀវ វ័យ៣៤ឆ្នាំរូបនេះ លេងឲ្យ Chelsea យូរណាស់មកហើយ ពោលគឺតាំងពីរដូវកាល១៩៩៨/៩៩មកម៉េ្លះ និងចំនួន១៧រដូវកាល មកទល់បច្ចុប្បន្ន។ ខ្សែការពារកណ្ដាលដ៏រឹងមាំរូបនេះ បានជួយឲ្យ Chelsea លើកពានសរុបបាន ១៥ពាន។
៥. Stan Willemse
អតីតខ្សែការពារឆ្វេងរូបនេះ បានទទួលមរណភាពកាលពីឆ្នាំ២០១១ ក្នុងវ័យ៨៦។ Willemse ក៏ជាអ្នករួមចំណែកឲ្យ Chelsea លើកពានលីកកំពូលរបស់អង់គ្លេសលើកដំបូង កាលពីឆ្នាំ១៩៩៥ផងដែរ។
៦. Frank Lampard
ខ្សែបម្រើឆ្នើមវ័យ៣៦ឆ្នាំរូបនេះ បានលេងឲ្យតោខៀវ១៣រដូវកាល ចន្លោះឆ្នាំ២០០១-២០១៤ និងជួយឲ្យ Chelsea លើកពានសរុបចំនួន ១៣ពាន ក្នុង៦កម្មវិធីផ្សេងៗគ្នា។
៧. Charlie Cooke
អតីតខ្សែបម្រើស្លាបរូបនេះ បានលេងឲ្យតោខៀវ ១៣រដូវកាល ចន្លោះឆ្នាំ១៩៦៥-១៩៧៨។ បុរសវ័យ៧២ឆ្នាំ បានជួយឲ្យ Chelsea ឈ្នះពានបាន២៖ FA Cup នៅឆ្នាំ១៩៧០ និង European Cup Winners’ Cup ឆ្នាំ ១៩៧១។
៨. Gianfranco Zola
អតីតខ្សែប្រយុទ្ធ វ័យ៤៨ឆ្នាំ លេងឲ្យ Chelsea ចំនួន៧រដូវកាល នៅចន្លោះឆ្នាំ១៩៩៦-២០០៣ និងជួយឲ្យតោខៀវលើកពានសរុបបាន៦ពាន ក្នុងកម្មវិធីប្រកួត៥ផ្សេងៗគ្នា។
៩. Peter Osgood
អតីតខ្សែប្រយុទ្ធរូបនេះ បានទទួលមរណភាព កាលពីឆ្នាំ២០០៦ ត្រឹមវ័យ៥៩ឆ្នាំ។ Osgood លេងឲ្យតោខៀវបាន ១០រដូវកាល នៅចន្លោះឆ្នាំ១៩៦៤-១៩៧៤ និងជួយឲ្យ Chelsea លើកពានបាន៣ ក្នុងកម្មវិធីផ្សេងៗគ្នា។
១០. Jimmy Greaves
អតីតខ្សែប្រយុទ្ធ វ័យ៧៥ឆ្នាំរូបនេះ លេងឲ្យតោខៀវបាន៤រដូវកាល នៅចន្លោះឆ្នាំ១៩៥៧-១៩៦១ និងរកគ្រាប់បាល់ឲ្យ Chelsea បាន១៣២គ្រាប់ ប៉ុន្តែពុំបានជួយឲ្យក្រុមលើកពានអ្វីឡើយ។
១១. Didier Drogba
ខ្សែប្រយុទ្ធជម្រើសជាតិកូឌីវ័រ វ័យ៣៧ឆ្នាំរូបនេះ លេងឲ្យតោខៀវបាន៩រដូវកាលហើយ នៅចន្លោះឆ្នាំ២០០៤-២០១២ និងរដូវកាល ២០១៤-២០១៥ នេះតែម្ដង។ Drogba គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេទី៤ (១៦៣គ្រាប់) ឲ្យ Chelsea និងជួយឲ្យក្រុមមួយនេះ លើកពានសរុបបាន១៣លើក ក្នុង៥កម្មវិធីប្រកួតផ្សេងៗគ្នា៕

Post a Comment