GuidePedia

0
បញ្ជី​ឈ្មោះ​កំពូល​កីឡាករ​ប្រចាំ EPL រដូវ​កាល​២០១៤-២០១៥ ចេញ​ហើយ។ ​៦នាក់​ចុងក្រោយ ​ដែល​មក​ពី​ក្រុម​ផ្សេង​គ្នា​មាន Eden Hazard, Diego Costa, Harry Kane and Alexis Sanchez​, David de Gea និង Phikippe Countinho របស់​Liverpool។


ក្នុង​ចំណោម​កីឡាករ​ទាំង​នោះ​គូប្រជែង​ឡើង​ជើង​ខ្លាំង​ជាមួយ ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​តោ​ខៀវ Eden Hazard គឺ​​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Harry Kane របស់​Spur អាយុ​ទើប​២២​ឆ្នាំ។

យ៉ាង​ណា​មិញ​Player of The Year របស់​ EPL ធ្វើ​ឡើង​តាមរយៈ​ការ​បោះ​ឆ្នោត ​មិន​មែន​ផ្អែក​ទៅ​លើ​គ្រាប់​បាល់​ដែល​រក​បាន (Top Scorer) ប្រចាំ​រដូវ​កាល​ទេ។ ​ជាក់​ស្ដែង Sergio Aguero របស់​មេឃ​ខៀវ Manchester City ក៏​ជា​​តួអង្គ​សំខាន់​ម្នាក់​ដែល​រក​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ ១៩គ្រាប់ ដូច​គ្នា​ទៅ​នឹង Eden Hazarad និង Diego Costa ដែរ ​ប៉ុន្តែ​គេ​មិន​បាន​ជាប់​ក្នុង​ជម្រើស ៦​នាក់​ចុងក្រោយ​ទេ​។

៦នាក់​ចុងក្រោយ​ដែល​ស្ថិត​ក្នុង​ “បញ្ជី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ” ​រដូវ​កាល ២០១៤-២០១៥​មាន៖

១. Eden Hazard-Chelsea៖
@តួនាទី៖ ​ខ្សែ​បម្រើ​ប្រយុទ្ធ
@ អាវ​៖ លេខ ​១០
@អាយុ៖ ២៤ឆ្នាំ
@សញ្ជាតិ៖ ​បែលហ្សិក
@គ្រាប់​បាល់​៖ ១២គ្រាប់ ​(គិត​ត្រឹម​ថ្ងៃ​ទី ១៦ មេសា)


២. Diego Costa- Chelsea៖
@តួនាទី៖ ​ខ្សែ​​​ប្រយុទ្ធ
@ អាវ​៖ លេខ ​៩
@អាយុ៖ ២៧ឆ្នាំ
@សញ្ជាតិ៖ ​អេស្ប៉ាញ​
@គ្រាប់​បាល់​៖ ១៩គ្រាប់ ​(គិត​ត្រឹម​ថ្ងៃ​ទី ១៦ មេសា)


៣. Harry Kane- Tottenham Hotspur៖
@តួនាទី៖ ​ខ្សែ​​​​ប្រយុទ្ធ
@ អាវ​៖ លេខ ​១៨
@អាយុ៖ ២២ឆ្នាំ
@សញ្ជាតិ៖ ​អង់គ្លេស​
@គ្រាប់​បាល់​៖ ១៩គ្រាប់ ​(គិត​ត្រឹម​ថ្ងៃ​ទី ១៦ មេសា)


៤. Alexis Sanchez-Arsenal៖
@តួនាទី៖ ​ខ្សែ​​​ប្រយុទ្ធ
@ អាវ​៖ លេខ ​១៧
@អាយុ៖ ២៧​ឆ្នាំ​
@សញ្ជាតិ៖ ​ស៊ីលី
@គ្រាប់​បាល់​៖ ១៤គ្រាប់ ​(គិត​ត្រឹម​ថ្ងៃ​ទី ១៦ មេសា)


៥. David de Gea-Manchester United៖
@តួនាទី៖ ​អ្នក​ចាំ​ទី
@ អាវ​៖ លេខ ​១​
@អាយុ៖ ២៥ឆ្នាំ
@សញ្ជាតិ៖ ​អេស្ប៉ាញ​


៦. Philippe Countinho-Liverpool៖
@តួនាទី៖ ​ខ្សែ​បម្រើ​ប្រយុទ្ធ
@ អាវ​៖ លេខ ​១០
@អាយុ៖ ២៣ឆ្នាំ
@សញ្ជាតិ៖ ប្រេស៊ីល
@គ្រាប់​បាល់​៖ ៨​គ្រាប់ ​(គិត​ត្រឹម​ថ្ងៃ​ទី ១៦ មេសា)


៦នាក់​ចុងក្រោយ​ដែល​ស្ថិត​ក្នុង​ “បញ្ជី​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ” ​រដូវ​កាល ២០១៤-២០១៥​មាន៖

១.Eden Hazard – Chelsea
២.Harry Kane – Tottenham Hotspur
៣.Philippe Coutinho – Liverpool
៤.Raheem Sterling – Liverpool
៥.David de Gea – Manchester United
៦.Thibaut Courtois – Chelsea ​​

១០​នាក់​​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ​គិត​ត្រឹម​ថ្ងៃ​ទី ១៦ មេសា ២០១៥

កាល​ពី​រដូវ​កាល​ចាស់ ២០១៣-២០១៤ ​តួ​ឯក​ដែល​ទទួល​បាន​ពាន​នេះ ​គឺ​អតីត​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Liverpool Luis Suarez មុន​ផ្លាស់​ទៅ ក្លិប​អ្នក​មាន​បុណ្យ​Barcelona ព្រោះ​ជួយ​ឲ្យ​ហង្ស​ក្រហម​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ Man City។ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​​ប្រចាំ​រដូវ​កាល​​​ផង​ដែរ គឺ​រហូត​ដល់​ទៅ ៣១​គ្រាប់។

Luis Suarez ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ EPL រដូវ​កាល ២០១៣-២០១៤

តើ​រដូវ​កាល​នេះ ​កីឡាករ​ណា​ដែល​សក្ដិសម​ជា​​តួឯក​ឆ្នើម​ប្រចាំ EPL? នរណា​ជា​សំណព្វ​ចិត្ត​អ្នក​នៅ​EPL?

Post a Comment

 
Top