GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឈុត​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U-23) និង ក្រុម​ជម្រើស​ជាតិ​បាល់ទះ របស់​កម្ពុជា ស្ថិត​នៅ​​ពូល​ជាមួយ​ម្ចាស់​ផ្ទះ​សិង្ហបុរី ដូចគ្នា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ២៨ ​ឆ្នាំ ២០១៥ ដែល​នឹង​ចាប់​ផ្ដើម​​នាខែ មិថុនា ខាង​មុខ។

យោង​តាម​វិបសាយ​ផ្លូវការ seagames2015 ​ការ​ចាប់​ឆ្នោត​ផ្លូវការ​​​ធ្វើ​ឡើង​នៅ​ពី​ថ្ងៃ​ទី ១៥ ខែ មេសា ថ្មីៗនេះ ក្នុង​កីឡដ្ឋាន​ Singapore Sports Hub គណៈកម្មការ​បាន​ចាប់​ពូល​កីឡា ៣ ប្រភេទ​រួច​រាល់​មាន បាល់ទាត់​បុរស (U-23) និង​នារី, បាល់ទះ​ បុរស-នារី និង បាល់​គប់​ក្នុង​ទឹក បុរស-នារី(Waterpolo)។ ចំពោះ​កម្ពុជា គ្រោង​បញ្ជូន​ទៅ​តែ​វិញ្ញាសា​បាល់ទាត់​បុរស និង បាល់ទះ​បុរស​ប៉ុណ្ណោះ។

សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស៖

ពូល A៖ សិង្ហបុរី, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និង ហ្វីលីពីន
ពូល B៖ ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ,​ប្រ៊ុយណេ និង ទីម័រខាងកើត


ចំណែក​បាល់ទះ​បុរស​វិញ​មាន៖

ពូល A៖ ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន និង​ មីយ៉ាន់ម៉ា
ពូល B៖ កម្ពុជា, វៀតណាម, ឥណ្ឌូណេស៊ី និង សិង្ហបុរី។


យ៉ាងហោច​ណាស់​មាន​កីឡា​ចំនួន ៣៦ ប្រភេទ ក្នុង​នោះ ៤០២ វិញ្ញាសា (ស្មើ​នឹង ៤០២ មេដាយ​មាស) នឹង​ដាក់​​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​ចំនួន ១១ ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍​​ធ្វើការ​ប្រកួត​ប្រជែង​គ្នា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ២៨ នៅ​ប្រទេស​សិង្ហបុរី នេះ ដែល​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១៥ ខណៈ​បាល់ទាត់​នឹង​ធ្វើការ​ប្រកួត​មុន​ថ្ងៃ​បើក​ពិធី៕

Post a Comment

 
Top