លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid មានទំនុកចិត្តថាក្រុមរបស់លោកនឹងអាចយកឈ្នះគូប្រជែងក្នុងតំបន់ Atletico Madrid បាន ក្នុងពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ថ្ងៃអង្គាស្អែកនេះ ដើម្បីស្ដារមុខមាត់ឡើងវិញ។
Real Madrid រដូវកាលនេះប៉ះ Atletico Madrid ៦ប្រកួតមកហើយ មិនទាន់បានស្គាល់ពាក្យថាឈ្នះនោះទេ ខណៈដែលសប្ដាហ៍នេះក្រុមទាំងពីរនឹងជួបគ្នាទៀតក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។ លោក Ancelotti អ្នកចាត់ការក្រុមអធិរាជសបាននិយាយមុនប្រកួតនេះថា៖ “លទ្ធផលប្រកួតមុនៗ បានជំរុញទឹកចិត្តក្រុមយើងកាន់តែខ្លាំង។
យើងដឹងថាការប្រកួតជាមួយ AT Madrid ជារឿងពិបាក ប៉ុន្តែយើងឈានដល់ចំណុចល្អហើយនាពេលនេះ។ ក្រុមទាំងមូលមានទំនុកចិត្តខ្លាំងហើយពួកគេនឹងប្រឹងប្រែងលេងឱ្យល្អបំផុត”។ រដូវកាលនេះ ក្រុមលោក Diego Simeone បានផ្ដល់មេរៀនឱ្យ Real ច្រើនមែនទែន ខណៈដែលប្រកួតចុងក្រោយយកឈ្នះដល់ទៅ ៤-០ ឯណោះ។
យ៉ាងណាមិញ បើងាកទៅមើលការប្រកួតក្រុមទាំងពីរនៅ Champions League រដូវកាលមុនវិញ ក្រុមលោក Ancelotti ធ្វើឱ្យ AT Madrid ចុកឈាមខ្លាំងនៅវគ្គផ្ដាច់ព្រ័ត្រ ដោយយកឈ្នះ៤-១នៅម៉ោងបន្ថែម១៥នាទី២ដង។ ចាំមើលយប់ថ្ងៃអង្គារ ម៉ោង១:៤៥នាទីរំលងអាធ្រាត្រស្អែកនេះវិញ ថាតើក្រុមមានទីតាំងនៅទីក្រុង Madrid ដូចគ្នានេះ មួយណាជាអ្នកឈ្នះ?

Post a Comment