អាជ្ញាកណ្ដាលក្នុងការប្រកួតធំជាងគេក្នុងប្រវត្តិសាស្ត្រប្រដាល់ រវាង Floyd Mayweather និង Manny Pacquiao នឹងទទួលបានប្រាក់១ម៉ឺនដុល្លារ ខណៈដែលការប្រកួតនេះវិញអាចមានតម្លៃដល់ទៅជិត៤០០លានដុល្លារអាមេរិកឯណោះ។
បើយោងទៅតាម Telegraph បានចុះផ្សាយ មានអាជ្ញាកណ្ដាលពីរនាក់គឺ Kenny Bayless និង Tony កំពុងស្ថិតក្នុងការពិចារណារបស់គណៈកម្មាធិការរៀបចំការប្រកួតដើម្បីសម្រេចយកម្នាក់ធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតរវាង Floyd និង Pacman នៅថ្ងៃទី២ ខែឧសភាខាងមុខនេះ។ រីឯទឹកប្រាក់ដែលអាជ្ញាកណ្ដាលត្រូវបាន គឺប្រហែលជា១ម៉ឺនដុល្លារ។
ចំពោះរឿងជ្រើសរើសអាជ្ញាកណ្ដាលនេះដែរ លោក Freddie Roach គ្រូបង្វឹក Pacman បាននិយាយថា៖ “ខ្ញុំស្គាល់ពួកគេទាំងអស់ ហើយក៏យល់ច្បាស់ណាស់ដែរ។ ខ្ញុំគ្រាន់តែចង់បានម្នាក់ដែលមានយុត្តិធម៌តែប៉ុណ្ណោះ។ កាត់ក្ដីឱ្យអ្នកខ្លាំងពិតប្រាកដជាអ្នកឈ្នះការប្រកួត”៕

Post a Comment