GuidePedia

0
ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Cam Ed Women Futsal-Cup ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទិ ២៨​កុម្ភៈ​មក​នោះបាន​បញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២​មេសា ។​ នេះ​ជា​ព្រឹត្តិ ការណ៍ ​ផ្ដាច់មុខ​របស់​សាលា Cam Ed ។


លោក Casey Barnett ដែលជា​ម្ចាស់​សាលា Cam Ed និង ជា​អ្នកបង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​បាន​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត និង ប្រគល់​ពានរង្វាន់​ដ់​ក្រុម​ជ័យលាភី ។​ជាមួយ​គ្នា​នេះ​លោក​បាន​ចាត់ទុកថា​ការដែល​លោក​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ឲ្យ​និស្សិត​ចេះ​ទទួលខុសត្រូវ ចេះ​ធ្វើ​ការងារ​ជា​ក្រុម និង ចេះ​ទទួលខុសត្រូវ​ដោយ​ខ្លួន​ឯ និង ជា​ក្រុម​ចំពោះ​ការងារ​របស់ខ្លួន ។​

ព្រឹត្តិការណ៍​នេះ​មាន​ក្រុមបាល់ទាត់​ចំនួន ១៨​​​ ក្រុម​មក​ចូលរួម​ប្រកួត​ដែល​ក្រុម​ទាំងនោះ​សុទ្ធតែជា​និស្សិត​របស់​សា​លា Cam Ed ចំនួន​១៧​ក្រុម និង មួយក្រុម​មកពី​អង្គការ​ភាព​ញញឹម​នៃ​កុមារ ។​

នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម Double Kick ប្រកួត​ឈ្នះ​ក្រុម Jumbo ២ ទល់ ១ និង មួយ​ប្រកួត​ទៀត​ក្រុម Ayo GG ប្រកួត​ឈ្នះ​ក្រុម Cam-Queen ៣ ទល់ ០ ។​ ​ក្រុម​ដែល​ចាញ់​នៅ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង ២ ក្រុម​គឺ Jumbo និង ក្រុម Cam-Queen ប្រកួត​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ នៅ​ថ្ងៃទី​១២ ​​មេសា​នេះ ​ដែល​ការប្រកួត​នោះ​ក្រុម Jumbo ឈ្នះ​ក្រុម Cam-Queen ក្នុង​លទ្ធផល ៣ ទល់ ០​ហើយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ សម្រាប់​ឆ្នាំនេះ ។​

​ចំពោះ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​តំណែង​ជើងឯក​នោះ​ក្រុម A Yo GG ប្រកួត​ឈ្នះ​ក្រុម Double Kick១ ទល់ ០​បន្ទាប់ពី​បន្ត​លេង​ដល់​វគ្គ​ប៉េ​ណា​ល់​ទីនោះ ។​ លេង​ក្នុង​ម៉ោង​ធម្មតា​ក្រុម​ទាំង ២ នេះ​បាន​លទ្ធផល​ស្មើគ្នា ០ ទល់ ០​ដោយ​គ្មាន​ក្រុម​ចាញ់ និង ឈ្នះ​នោះ​អាជ្ញា​

កណ្ដាល​សម្រេច​កាត់ក្តី​ដោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ៣ គ្រាប់​ម្នាក់ ។ ក្នុង ៣ បាល់​នោះ A Yo GG ទាល់​បញ្ចូល​ទី​បាន ១ គ្រាប់​ក្នុងខណៈដែល​ក្រុម Double​ទាត់​បញ្ចូល​ទី​មិនបាន​មួយគ្រា​ប់​ ផង​នោះ ។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម A Yo GG ដណ្ដើមបាន​ថា​នៈ​ជា​ក្រុម​ជើងឯក ឯ ក្រុម Double Kick បាន​ចំណាត់ថ្នាក់​លេខ ២ ។​


​​ក្រុម The Green ទទួលបាន​ថា​នៈ​ជា​ក្រុម Fair-Play និង កីឡាការិនី​កែវ​ស្ងួន នារីរ័ត្ន​របស់​ក្រុម The Green បាន​ក្លាយជា​កីឡាការិនី​ដែល​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ដោយ​មួយ​ព្រឹត្តិការណ៍​នេះ​កីឡាការិនី​រូបនេះ​ ទាត់​បាល់​បញ្ចូល​ទី​បាន​១២​បាល់​ឯណោះ ។​

Post a Comment

 
Top