បុរសឆ្លងទ្វីបមកពីប្រទេសបារាំង Bidaut Darek និង កីឡាការិនីល្បុក្កតោ សំ ថារ័ត្ន តំាងចិត្តសម្ដែងឲ្យបានល្អបំផុតដើម្បីបង្ហាញជួនភ្ញៀវជាតិ និងអន្តរជាតិទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្តនៅខេត្តសៀមរាបឆ្នាំនេះ។
កញ្ញា សំ ថារ័ត្ន ដែលធ្លាប់បានចូលរួមសម្ដែងក្នុងពិធីអង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៤កន្លងទៅបាននិយាយថា ៖«ក្នុងនាមខ្ញុំជាស្រី ខ្ញុំមានការខ្មាសអៀនដែរពេលមានគេមើលច្រើន តែចំពោះការសម្តែងក្បាច់គុនល្បុក្កតោមិនមានអ្វីឲ្យខ្ញុំអៀនទេ ព្រោះតាំងចិត្តថាត្រូវសម្ដែងឲ្យល្អសម្រាប់បង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងចង់បង្ហាញនូវភាពក្លាហានដែលស្រ្ដីយើងមានដូចបុរសដែរ»។
«ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទៅចូលរួមបានច្រើន នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ព្រោះឃើញថា គេរៀបចំធំជាងមុន និងល្អជាងមុនទៀត។ ជាពិ សេស សូមមកគាំទ្រ និងទស្សនាក្បាច់គុនសិល្បៈល្បុក្កតោ យើងទាំងអស់គ្នា»។
ចំពោះកីឡាករប្រដាល់ក្បាច់គុនខ្មែរបុរាណជនជាតិបារាំងលោក Bidaut Derek ដែលស្រលាញ់ជាប់ចិត្តនឹងវប្បធម៌ខ្មែរបានឲ្យដឹងថា លោកពិតជាមានមោទនភាព ដែលបានក្លាយជាមនុស្សម្នាក់ដែលចេះក្បាច់គុនខ្មែរ ជាពិសេសបានបង្ហាញដល់ពិភពលោកឲ្យបានស្គាល់មរតកគុនខ្មែរដែលជាវប្បធម៌ដ៏រុងរឿង។
«ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនទេ ខ្ញុំនឹងប្រឹងប្រែងសម្ដែងឲ្យបានល្អបំផុតដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិបានដឹងថា ក្បាច់គុនខ្មែរពិតជាអស្ចារ្យយ៉ាងណា។ ខ្ញុំដឹងថា ការសម្ដែងពិតជាហត់នឿយ តែនេះជាឱកាសដ៏ល្អកម្រមានដែលបង្ហាញដល់ខ្មែរជំនាន់ក្រោយ ក៏ដូចជាមនុស្សជុំវិញពិភពលោកឲ្យបានស្គាល់នូវអ្វីដែលជាល្បុក្កតោ និងជាវប្បធម៌របស់ខ្មែរ»។ Derek បាននិយាយ។
បុរសបារាំងដែលបានហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរអស់រយៈពេលប្រហែលជា៥ឆ្នាំហើយនោះសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។
ការសម្ដែងក្បាច់គុនល្បុក្កតោនៅអង្គរសង្ក្រាន្តឆ្នាំនេះមានកីឡាករ កីឡាការិនីជាង១០០នាក់ក្នុងនោះមាននារីប្រហែល២០នាក់ដែលដឹកនាំដោយលោកគ្រូតាក្រមាមាស សាន គឹមស៊ានប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៣ថ្ងៃនៅសៀមរាបនេះ ល្បុក្កតោនឹងសម្ដែងជួនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាទាំង៣ថ្ងៃ៕

Post a Comment