Dirk Kuyt អតីតកីឡាករក្រុមហង្សក្រហម Liverpool បានលើកឡើងថារូបគេនៅញ័រនៅឡើយ ពេលនឹកដល់ការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ លើរថយន្តក្រុងរបស់ក្រុម Fenerbahce កាលពីយប់ថ្ងៃសៅរ៍។
កីឡាករហុល្លង់ Kuyt ដែលទើបតែត្រឡប់មកពី Liverpool បាន១០ថ្ងៃ ជាមួយនឹងមិត្តរួមក្រុម Raul Meirieles ក្រោយទៅចូលរួមក្នុងការប្រកួតសប្បុរសធម៌ Liverpool All-Star នៅកីឡដ្ឋាន Anfield ពុំបានរងរបួសអ្វីទេ ខណៈដែលហេតុការណ៍ខាងលើ របួសតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ បាននិយាយថាលោកមិនទាន់បាត់ភ័យនៅឡើយទេ ដោយនៅញ័រនៅឡើយ។
Kuyt បានប្រាប់ដល់សារព័ត៌មាន Fanaktik ថា៖ “ដៃ និងជើងរបស់ខ្ញុំ នៅតែញ័រនៅឡើយ។ ខ្ញុំចង់រក្សាជំហររឹងមាំសម្រាប់ក្រុម ប៉ុន្តែពេលនោះខ្ញុំពិតជាភ័យញ័រខ្លាំង និងហូរទឹកភ្នែកទៀតផង”។
ចំណែកអ្នកបើកបរ ដែលរងរបួសមុខ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ ត្រូវបានគេរាយការណ៍ថា មានអាការៈប្រសើរឡើងវិញហើយ៕

Kuyt និងមិត្តរួមក្រុម Meirieles កាលនៅ Liverpool ឆ្នាំ២០១១

Post a Comment