GuidePedia

0
លោក ប៉ាក់គីអៅ បានសម្រេចចិត្ដទិញផ្ទះរបស់ តារាចម្រៀង Rap ឈ្មោះថា Sean Combs​ នៅក្នុង តំបន់ Beverly Hill នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងតម្លៃត្រឹមតែ ១៧.៥ លានដុល្លារ សម្រាប់គ្រួសារបស់គាត់​មុនថ្ងៃនៃការប្រកួតគ្នាជាមួយ Floyd ។


វិមានដ៏ស្កឹមស្កៃ តម្លៃត្រឹមតែ ១៧.៥ លានដុល្លារ ត្រូវបានក្លាយជាកាដូរដ៏គាប់ចិត្ដបំផុតសម្រាប់​​ គ្រួសាររបស់​លោក ប៉ាក់គីអៅ ដែលគាត់សង្ឃឹមយ៉ាងមុតមាំថា ប្រពន្ធសំណព្វចិត្ដ និង កួនជាទីស្រលាញ់របស់គាត់ ពិតជា​ចូលចិត្ដ និង ភ្ញាក់ផ្អើលជាមិនខាន ក្រោយពេលបានមកឃើញ ។

លក្ខណៈសម្បត្ដិផ្ទះថ្មីរបស់ ប៉ាក់គីអៅ គឺ មានច្រកទ្វារចូល ពីរច្រក បរិវេណជុំវិញខាងក្រោយផ្ទះមានក្រាល ថ្មរល្អិត មានអាងទឹក ព្រមទាំងសួនច្បារ ទៀតផង។ ចំណែកខាងក្នុងផ្ទះ មានបំពាក់ជាមួយ គ្រឿងលំអរ ទំនើប​ៗជាច្រើន ។ ការសម្រេចចិត្ដទិញយកផ្ទះដ៏ស្រស់ស្អាតភ្លាមៗនេះគាត់សង្ឃឹមថានឹងអញ្ជើញសមាជិក គ្រួសារ​របស់គាត់ទាំងអស់ដែលមានគ្នា ៧ នាក់ ឲ្យមករស់នៅ មុនថ្ងៃដែលគាត់ចូលរួមប្រកួតជា​មួយ​នឹ​ង Floyd ។


ប៉ាក់គីអៅ នៅមានផ្ទះ ២ កន្លែងទៀតនៅក្នុង​ប្រទេស ហ្វីលីពីន​ ដែលគាត់បានគ្រោងនឹងលក់ចេញ​ ។ ហើយ​បន្ទាប់ពីទិញផ្ទះថ្មីនេះបាន​ ហើយ​គាត់​ គ្រោងនឹង ទិញផ្ទះថ្មីមួយបន្ថែមទៀត​នៅក្នុងតំបន់ Laguna ជិតសាលា​អន្ដរជាតិ ដែលផ្ដល់ភាពងាយស្រួលដល់​កូនៗ គាត់​ចូលរៀន ។

Post a Comment

 
Top