GuidePedia

0
៣ពិន្ទុបន្ថែយប់មិញនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea របស់លោក Jose Mourinho រឹតតែកាន់ កាប់តំណែងកំពូលតារាងជាប់ដដែល ក្រោយយកឈ្នះ ក្រុម ភ្ញៀវ Stoke City ដោយលទ្ធផលបច្ចេកទេស ២-១ ប្រចាំសប្តាហ៍ ទី៣១នៃ Premier League ។


គិតមកដល់ពេលនេះបានកំពុងនាំមុខកំពូលតារាងរហូតដល់ទៅ៧ពិន្ទុ តាមពីក្រោយដោយក្រុមកាំភ្លើងធំ Arsenal ៧ពិន្ទុ ដែលជាសញ្ញាមួយចំពោះគ្រូបង្វឹក ជន ជាតិព័រទុយហ្គាល់ Mourinho ក្នុងការឈ្នះពានធំប្រចាំអង់គ្លេសជាថ្មី ក្រោយពេលខកខានជិត១០ឆ្នាំមកនេះ ក្នុងខណៈដែលបានត្រឹមជាប់លេខ ៣ កាលពី រដូវ កាលមុន បន្ទាប់ពីមកដឹកនាំ Chelsea ជាលើកទី២ ក្រោយពេលចាកចេញពីក្លឹប Real Madrid របស់អេស្ប៉ាញកាលពីឆ្នាំ២០១៣ ។

២គ្រាប់ដែល Chelsea រកបានយប់មិញនេះកើតឡើងនៅនាទីទី៣៩ ប៉េណាល់ទីដោយខ្សែបម្រើប្រយុទ្ធជនជាតិប៊ែល ហ្ស៊ិក Eden Hazard មុនពេលដែល ៥ នាទីបន្ទាប់ Charlie Adam បានជួយឲ្យ Stoke City តាមបានស្មើវិញ តែ Loic Remy ស៊ុតគ្រាប់ជ័យជំនះនៅនាទី៦២រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Chelsea ២ និង Stoke City ១ ។

នៅយប់មិញនេះដែរ ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបាញ់ក្រុមភ្ញៀវ Liverpool ដែលរងជើងឯកឆ្នាំទៅមិនសំចៃ គ្រាប់នោះទេ ពោលគឺបាន៤គ្រាប់ផ្ទួនៗ ខណៈដែលកីឡាករ Jordan Henderson បានជួយឲ្យក្រុមហង្សតាមបាន១ គ្រាប់វិញដែរនៅនាទី៧៦ដោយសារបាល់ប៉េណាល់ទី ជាមួយនឹង Manchester United បានបំបាក់ក្រុមភ្ញៀវ Aston Villa ៣-១ ឡើងទៅឈរនៅលេខ៣បណ្តោះអាសន្នដោយសល់ ៧ប្រកួតទៀតនឹងបិទរដូវកាលឆ្នាំ ២០១៤-២០១៥ នេះវិញហើយ ៕




​​​លទ្ធផល​ប្រកួត​យប់​មិញ​ទាំង​អស់​គឺ៖



តារាង​ចំណាត់​ថ្នាក់៖



កាំភ្លើង​ធំ​ ប្រល័យ​ហង្ស​ក្រហម​ ឡើង​​​ឈរ​លេខ​២ ចំណែក បីសាចក្រហមតាមមកលេខ ៣ ( Video Inside )

Post a Comment

 
Top