ខ្សែបម្រើ Charlie Adam របស់ក្រុម Stoke City បានលើកឡើងថា គ្រាប់បាល់ដែលស៊ុតចូលក្រុមតោខៀវ Chelsea ចម្ងាយជាង៦០ម៉ែត្រនោះ គឺជាគ្រាប់បាល់ដ៏ល្អបំផុតក្នុងជីវិតរបស់ខ្លួន ប៉ុន្តែសោកស្ដាយដែលក្រុមរបស់ខ្លួនចាញ់។
កីឡាករអន្តរជាតិស្កុតឡែន បានចាកចេញពីកីឡដ្ឋាន Stamford Bridge ទាំងអារម្មណ៍ច្របូកច្របល់ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏ល្អបំផុតមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ Premier League អំឡុងពេលប្រកួតក្រុមរបស់គេ Stoke ចាញ់ Chelsea ២-១ កាលពីយប់មិញ។
អតីតកីឡាករក្រុម Liverpool វ័យ២៩ឆ្នាំរូបនេះ បានស៊ុតចម្ងាយ៦៦យ៉ាដ (ជាង៦០ម៉ែត្រ) ធ្វើឲ្យអ្នកចាំទី Thibaut Courtois របស់ក្រុមតោខៀវ ដែលឡើងមកខាងលើជ្រុលពេកនោះ មិនអាចជួយសង្គ្រោះបានឡើយ។
Adam បាននិយាយថា៖ “ពិតជាខកចិត្តខ្លាំងណាស់ ដោយសារយើងចាញ់។ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំ វាគ្រាប់បាល់ដ៏អស្ចារ្យ។ ខ្ញុំឃើញអ្នកចាំទី ឡើងមកលើជ្រុល ខ្ញុំក៏សម្រេចចិត្តទាត់ផ្ដាច់ទៅតែម្ដង។ ខ្ញុំមិននឹកស្មានថា ខ្ញុំមានកម្លាំងខ្លាំងដល់ថ្នាក់ហ្នឹង ដែលអាចទាត់ពីចម្ងាយផុតដៃអ្នកចាំទីយ៉ាងអស្ចារ្យដូច្នោះបាន។ វាជាគ្រាប់បាល់ល្អបំផុតក្នុងជីវិត”៕
Chelsea ៖ រឹតតែកាន់កាប់កំពូលតារាងជាប់ ក្រោយឈ្នះយប់មិញទៀត

Post a Comment