រថយន្តក្រុងដឹកក្រុមកីឡាកររបស់ក្រុម Fenerbahce ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ប្រហារ បន្ទាប់ពីក្រុមកំពូលតារាង Super Lig របស់ទួរគី បានប្រកួតឈ្នះក្រុម Rizespor ៥-១ កាលពីយប់មិញ តែសំណាងល្អកីឡាករអត់មានរបួស ឬ ស្លាប់ ដោយរបួសតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ។
ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីការប្រកួតលីកកំពូលរបស់ទួរគីចប់ ហើយក្រុមកីឡាករ និង បុគ្គលិករបស់ក្លិប Fenerbahce ជាច្រើននាក់ទៀត បានធ្វើដំណើរតាមរថយន្តក្រុង ឆ្ពោះទៅកាន់ប្រលានយន្តហោះ Trabzon ដើម្បីធ្វើដំណើរបន្តទៅកាន់ប្រលានយន្តហោះ Istanbul ដែលជាទឹកដីរបស់ខ្លួនឯងវិញ ខណៈដែលអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងចាំផ្លូវកីឡាកររបស់ខ្លួន។
ប៉ុន្តែពុំទាន់ដល់ប្រលានយន្តហោះផង ត្រូវខ្មាន់កាំភ្លើងលួចបាញ់តាមផ្លូវ លើរថយន្តក្រុងមុនទៅហើយ។ ក្រុម Fenerbahce ដែលមានកីឡាករមកពី Premier League អតីតកីឡាករក្រុមហង្សក្រហម Liverpool ២ រូប គឺ Dirk Kuyt និង Raul Meireles ដែរនោះ ពុំមាននរណាម្នាក់រងរបួសអ្វីទេ ដោយរបួសតែអ្នកបើកបរម្នាក់ឯងប៉ុណ្ណោះ។
ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan ដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ Fenerbahce ម្នាក់ដែរនោះ បានបញ្ជាឲ្យអាជ្ញាធរក្នុងតំបន់ បើកការស៊ើបអង្កេតឲ្យបានមត់ចត់បំផុត ដើម្បីវែកមុខជនល្មើសឲ្យបានមកធ្វើការផ្ដន្ទាទោសតាមច្បាប់។
ក្រុមម្ចាស់ជើងឯកទួរគី ១៩ សម័យកាល Fenerbahce បានឡើងទៅឈរកំពូលតារាង Super Lig ហើយ ក្រោយឈ្នះកាលពីយប់មិញ ដោយនៅលើក្រុមគូប្រជែង Galatasaray ដែលនៅសល់ ១ ប្រកួត ក្នុងដៃទៀត ចំនួន ១ ពិន្ទុ៕

ខ្សែប្រយុទ្ធ Moussa Sow អបអរក្រោយស៊ុតចូលឲ្យ Fenerbahce ឈ្នះ ៥-១ យប់មិញ

Post a Comment