GuidePedia

0
ការ​ប្រកួត​ Big Match បាល់ទាត់ English Premier League ​សប្ដាហ៍​ទី​ ៣១ កាល​ពី​យប់​មិញ​នេះ ក្រុម​កាំភ្លើង​ធំ​ Arsenal ​បាន​បំបាក់​ហង្ស​ក្រហម​ Liverpool ៤-១ ​នៅ​ Emirates Stadium ​នឹង​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​លេខ​២ ក្នុង​តារាង​លីក​កំពូល​របស់​អង់គ្លេស។


​​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​ ដែល​អវត្តមាន​កីឡាករ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា Steven Gerrard និង Martin Skrtel ​ដោយ​ជាប់​ពិន័យ ហើយ​ត្រូវ​​ជំនួស​ដោយ​ Lucas Leiva ​និង​ Kolo Toure ​នោះ មិន​​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ទេ ពោល​គឺ​​នៅ​ ៨​ នាទី​ មុន​បញ្ចប់​​តង់​ទី​១ ​ពួកគេ​របូត​គ្រាប់​បាល់​ឲ្យ​ម្ចាស់​ផ្ទះ​លត់​ដល់​ទៅ​​ ៣-០ ​ដែល​ស៊ុត​ដោយ​​កីឡាករ​វ័យ​ក្មេង​ Bellerin ​នាទី​៣៧, Özil ​ហ្វ្រីឃីត​​នាទី​៤០ និង​ Sánchez ​នាទី​៤៥។

​ទោះ​យ៉ាង​ណា ចូល​តង់​ទី ​២ Liverpool ​បាន​ព្យាយាម​វាយ​សម្រុក​វិញ ក្រោយ​ដូរ​ Sturridge ​ចូល​ជំនួស​ Markovic។ ​ហង្ស​ក្រហម​ តាម​បាន​ ១ ​គ្រាប់​វិញ ដោយ​បាល់​ប៉េណាល់ទី ស៊ុត​ដោយ​ Henderson ​នាទី​៧៦ ក្រោយ​ Bellerin បង្ក​កំហុស​លើ​ Sterling។

ប៉ុន្តែ​យ៉ាង​ណា​ក្ដី នៅ​​ម៉ោង​បន្ថែម​មាន​របួស​ ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ Giroud ​​បាន​ស៊ុត​គ្រាប់​ទី​៤ ឲ្យ​កាំភ្លើង​ធំ​ថែម​១​គ្រាប់​ទៀត​មុន​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​ Emre Can ​ទទួល​បាន​កាត​ក្រហម​ (លឿង​២​ដង) នៅ​នាទី​៨៤។

លទ្ធផល​នេះ​ មាន​ន័យ​ថា ​​ហង្ស​ក្រហម Liverpool ​​នឹង​បាត់​បង់​ឱកាស​ Top 4 ​ដើម្បី​បាន​កៅអី​​លេង​Champions League ​រដូវ​កាល​ក្រោយ​ហើយ ខណៈ​ដែល​ កាំភ្លើង​ធំ​ Arsenal ​កំពុង​តែ​ឡើង​ជើង​យ៉ាង​ខ្លាំង​ ដោយ​​ឈ្នះ​១០​​ដង ក្នុង​ការ​ប្រកួត​​១១​លើក​ចុង​ក្រោយ​ក្នុង​លីក៕


Arsenal ៤-១ Liverpool




Manchester United ៣-១ Aston Villa



​​​លទ្ធផល​ប្រកួត​យប់​មិញ​ទាំង​អស់​គឺ៖



តារាង​ចំណាត់​ថ្នាក់៖

Post a Comment

 
Top