GuidePedia

0
ក្រុមដែលកំពុងកាន់កាប់តំណែងកំពូល តារាងជាប់តោខៀវ Chelsea អាចនឹងធ្វើការធ្ងន់បន្តិចហើយ ពេល ជួបក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នារាត្រីថ្ងៃ អាទិត្យសប្តាហ៍នេះក្នុង Premier League ប្រចាំសប្តាហ៍ទី៣៤ក្នុងជើង ទី២ ។


Chelsea បានយកឈ្នះ Arsenal ២-០ កាលពីជើងទី១នៅទឹកដី Stamford Bridge ដែលជាការបញ្ជាក់បន្តប្រវត្តិមិន ចាញ់ក្នុងទឹកដីនៃរដូវកាលថ្មី ឆ្នាំ ២០១៤-២០១៥នេះ មុនលេងឈ្នះក្រុមភ្ញៀវ Manchester United ១-០ ទាំងប្រផិតប្រផើយនៅទីនេះដូចគ្នាកាលពីសប្តាហ៍មុន ដើម្បីមានទុនខ្លះធ្វើដំណើរ ទៅជួបកាំភ្លើងធំ ដែលកំពុងដឹកនាំដោយគ្រូបង្វឹក ជនជាតិបារាំង Arsene Wenger នាម៉ោង ២២:០០ នាទីយប់ថ្ងៃអាទិត្យ ទី២៦ ខែមេសា ។

ក្នុងជំនួបធំនេះដែរ ក្រុមដែលកំពុងនាំមុខកំពូលតារាងរហូតដល់ ១០ពិន្ទុអាចនឹងស្វិតស្វាញខ្លាំងឡើង ដោយសារតែខ្សែ ប្រយុទ្ធលេខ១ប្រចាំក្លឹប Diego Costa បានកំពុងស្ថិតក្នុងភាពមិនច្បាស់ថានឹងអាច ជួយក្រុមបាននៅឡើយទេ គ្រា ដែលមានបញ្ហារបួសជើង និងបានអវត្តមានតាំងពី Chelsea ឈ្នះ Man Utd ១-០ មកម្ល៉េះ ។

តែប្រសិនបើក្រុមរបស់ លោក Jose Mourinho មួយនេះអាចស្វែងរក៣ពិន្ទុបានទៀតនោះ នោះរឹតតែគ្មានអ្វីជាឧបសគ្គទៀតឡើយ ក្នុងការ ទៅលើកពាន Premier League លើកទី៤ជាប្រវត្តិសាស្រ្តរបស់ក្លឹបដោយស្រួលហើយ ព្រោះ៥ប្រកួតដែលនៅសល់ សុទ្ធតែជួបក្រុមដែលអាចស៊ីបានទាំងអស់ ។


ស្ទើរតែ១០០ភាគរយទៅហើយដែលគាំទ្រថា Chelsea ឈ្នះពានធំប្រចាំអង់គ្លេសនេះ ក្រោយពេលដែលបានកៅឆាយ ពាន Capital One Cup មួយរួច បន្ទាប់ពីបានយកឈ្នះ Tottenham Hospur ២-០ នៅវគ្គផ្តាច់ព្រ័ត្រ តែបានជ្រុះចេញ ពីពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ក្រោមថ្វីជើង របស់សត្រូវចាស់ Paris Saint Germain ខណៈដែល Arsenal ជ្រុះក្រោមថ្វីជើងរបស់ក្រុមបារាំងដូចគ្នា AS Monaco នៃវគ្គ១៦ក្រុម ៕

Post a Comment

 
Top