GuidePedia

0
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ហ្វូតសាល (Futsal) មិនមែនអាជីព ដើម្បីដណ្តើម ពានរង្វាន់ហត្ថាកសិករ ប្រចាំរដូវកាលថ្មីឆ្នាំ២០១៥ ក្រុម CAO បន្តកាន់កាប់ ពាន ជើង ឯកដដែល ក្រោយបំបាក់ក្រុម CBO ដោយលទ្ធផលបច្ចេកទេស ៦-៣ នៅវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។


យុទ្ធនាការនេះត្រូវបានដំណើរការឡើងអស់រយៈពេល៥ខែពេញ ក្នុងការប្រកួតជម្រុះតាមពូល មុនឈានមកដល់វគ្គផ្តាច់ដោយមាន១២ក្រុមចូលរួមមកពីការិយា ល័យ កណ្តាល និងបណ្តាការិយាល័យហត្ថាកសិករទាំងអស់ជុំវិញ រាជធានីភ្នំពេញ ដែលជាលទ្ធផលក្រោយប្រកួតដ៏ស្វិតស្វាញក្រុម DNP បានយកឈ្នះក្រុម បាល់ ទាត់ DKO ដោយ លទ្ធផលបច្ចេកទេស ៩-៤ ទាំងផ្នែកបច្ចេកទេសនៃការលេង និងកម្លាំង ។

ចំណែកកឯការប្រកួតស្វែងរកម្ចាស់ជើងឯកវិញ ក្រុមបាល់ទាត់ CBO បានវាយសម្រុកយ៉ាងខ្លាំងក្លានៅក្នុងការប្រកួត ប៉ុន្តែមិនអាចរកគ្រាប់បាល់បានទេ ដោយការ ស៊ុត បាល់ភាគច្រើនបំផុតត្រូវបានជួយសង្រ្គោះដោយអ្នកចាំទីរបស់ក្រុម CAO ។ ផ្ទុយទៅវិញការវាយសម្រុកនេះ បានបង្កឱកាសដល់ក្រុម CAO ស៊ុតបញ្ចូល ទី ដល់ ៥គ្រាប់ដោយបច្ចេកទេស សុទ្ធ សាធនៅត្រឹមពាក់កណ្តាលតង់ទី១ ប៉ុន្តែនៅចុងតង់ក្រុម CBO វាយបកបាន១គ្រាប់វិញ ។

ទោះបីជា CAO រកគ្រាប់បាល់បានច្រើនជាងយ៉ាងណាក្តី ក៏ក្រុម CBO នៅតែបន្តការប្រកួតយ៉ាងស្វិតស្វាញក្នុងតង់ទី២ រហូតរកបាន២គ្រាប់បន្ថែមទៀត ខណៈ ដែល ក្រុមក្រុមនាំមុខ CAO រកបាន១គ្រាប់តែប៉ុណ្ណោះរហូតដល់បញ្ចប់នៃការប្រ កួតពេញម៉ោងក្រោមលទ្ធផលផ្លូវការក្រុម CAO ៦ និងក្រុម CBO ៣ ។

ថ្លែងក្នុងពិធីបិទការប្រកួត ក៏ដូចជាចែករង្វាន់ជ័យលាភីលោកឧកញ្ញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ លីមីតធីត បានសម្តែងនូវសេចក្តី សប្បាយ រីក រាយ និងបានថ្លែងថា ការបង្កើតពានរង្វាន់នេះឡើង គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ល្អរបស់បុគ្គលិកឲ្យកាន់តែខ្លាំង និងនាំឲ្យមានសុខភាពល្អដល់ពួកគាត់ ក៏ដូចជាការ លើក កម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ ។


លោកបានបន្ថែមទៀតថា ពាន់រង្វាន់នេះនឹងរក្សាទុកឲ្យការិយាល័យសាខាមកប្រកួតដណ្តើមយកវិញនៅ ពេលខាង មុខនេះ ជាពិសេស លោកកោតសរសើរ ដល់ ក្រុម CAO ជែលជាជើងឯក គ្រងពានរង្វាន់គ្រប់រដូវកាលពីស្ថាប័ន និង កោតសរសើរដល់កីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រកបដោយភាព សាមគ្គី ខ្ពស់ និងអធ្យាស្រ័យល្អ ឲ្យគ្នាទៅវិញទៅមក ។ ហើយលោកសង្ឃឹមថា កីឡាករហត្ថាកសិករនឹងទទួលបានពានរង្វាន់នៅពេលប្រកួតពីស្ថាប័ន គ្រប់ក្រុម ទាំងអស់ ៕

Post a Comment

 
Top