កាលពីជើងទីមួយ វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ក្រុមជើងឯករបស់អាល្លឺម៉ង់ FC Bayern Munich បានទទួលបទពិសោធន៍ដ៏ឈឺចាប់ក្រោយចាញ់ក្រុមជើងខ្លាំងក្នុងលីកកំពូលព័រទុយហ្គាល់ FC Porto ដោយលទ្ធផល ៣-១។ យ៉ាងណាមិញ ជើងទីពីរក្នុងទឹកដីខ្លួនឯងកាលពីយប់មិញនេះ ក្រុម Bayern Munich បានវាយបកសងសឹកវិញគ្មានប្រណីក្នុងលទ្ធផល ៦-១ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកទី៤ជាប់គ្នា។
២គ្រាប់ ដែលអាចជួយឲ្យក្រុម Bayern Munich ឡើងទៅវគ្គបន្ត រកបានតាំងពីនាទី២២ ម៉្លេះ ពោលគឺគ្រាប់ទីមួយតែតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិអ៊ីតាលី Thiago Alcántara នៅនាទីទី១៤ និងគ្រាប់ទី២ រកបានពីការតែតដូចគ្នា ដោយខ្សែការពារ Jérôme Boateng នៅនាទីទី២២។
ចំណែក ៤គ្រាប់បន្ថែមទៀត រកបានដោយ ខ្សែប្រយុទ្ធដ៏មុតស្រួច Robert Lewandowski(នាទី២៧, ៤០) កីឡាករ Thomas Müller(នាទី៣៦) និងខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Xabi Alonso(នាទី៨៨)។ ក្រុមភ្ញៀវក៏រកបានមួយគ្រាប់សងវិញដែរ នៅនាទីទី៧៣ ដោយការតែតបញ្ចូលទីពីខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Jackson Martinez។
សរុបទាំងពីរជើង ក្រុម Bayern Munich បានយកឈ្នះក្រុម Porto ដោយលទ្ធផល ៧-៤។ ជ័យជម្នះលើកនេះ បានធ្វើឲ្យក្ដីសង្ឃឹមលើកពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League ជាលើកទីបី របស់ក្រុមជើងខ្លាំងអាល្លឺម៉ង់មួយនេះ នៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខ។
ចំណែក មួយគូរទៀតដែលជាគូរជក់ចិត្តដែរនោះ Barcelona បានយកឈ្នះPSG ២ទល់០ ដោយពីរគ្រាប់រកបានដោយ Neymar ទាំងពីរគ្រាប់នៅនាទី១៤និងនាទី៣៤ ដោយសរុបលទ្ធផលទាំងពីរជើង Barcelona ៥ PSG ១៕
Bayern Munich 6 - 1 FC Porto
Barcelona 2 - 0 Paris Saint Germain

Post a Comment