ក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុប១០សម័យកាល និងម្ចាស់ការពារតំណែងជើងឯក Real Madrid នឹងត្រូវបើកទ្វារកីឡដ្ឋាន Bernabeu ស្វាគមន៍ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Atletico Madrid ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី២ នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
កាលពីជើងទី១ នៅកីឡដ្ឋាន Vicente Calderón សប្ដាហ៍មុន ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល ០-០ ដូច្នេះមានន័យថា ក្រុមអធិរាជស រាងញ័រដៃញ័រជើងបន្តិចយប់នេះ ដើម្បីបន្តសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រោះលេងក្នុងទឹកដីខ្លួនឯងផង និងអាចគ្រោះថ្នាក់ បើភ្លាត់ឲ្យ Atletico ស៊ុតចូលទីបាន។ ប្រិយមិត្តសាកទាយមើល៍ថា Real ឬ At Madrid ឡើងវគ្គបន្តយប់នេះ?
សម្ដីអ្នកចាត់ការ៖
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បាននិយាយមុនប្រកួតដ៏ធំនេះថា៖ “យើងនឹងអវត្តមានកីឡាករសំខាន់មួយចំនួន ប៉ុន្តែយើងមិនអាចបាត់បង់កម្លាំងចិត្តបានទេ។ Atletico គឺជាក្រុមខ្លាំងណាស់ ហើយក៏ជាក្រុមដែលមានប្រព័ន្ធការពារល្អបំផុតលើលោក ដូច្នេះយើងត្រូវតែធ្វើឲ្យបានល្អ ឲ្យដូចនឹងអ្វី ដែលយើងធ្លាប់ធ្វើនៅតង់ទី១ នាកីឡដ្ឋានរបស់ពួកគេ។ យើងត្រូវតែលេងឲ្យបានល្អបំផុតតាំងពីនាទីដំបូង រហូតដល់នាទីចុងក្រោយ”។
រីឯលោក Diego Simeone អ្នកចាត់ការក្រុម At Madrid វិញ បាននិយាយថា៖ “យើងមិនត្រូវមានសម្ពាធទេ ហើយគ្រប់គ្នាត្រូវតែមានទំនួលខុសត្រូវខ្ពស់។ ខ្ញុំកំពុងតែគិតរកវិធីធ្វើឲ្យ Real Madrid ឈឺចាប់ឲ្យបាននៅយប់នេះ ហើយប្រែក្លាយទៅជាយប់ដ៏រីករាយបំផុត សម្រាប់ក្រុមយើង”។
ជើងកីឡាករ៖
ក្រុមម្ចាស់ផ្ទះ Real នឹងអវត្តមានកីឡាករសំខាន់ៗដល់ទៅ៤នាក់គឺ Marcelo (ជាប់ពិន័យកាតលឿង២ដង), Luka Modric (របួសជង្គង់), Karim Benzema (របួសជង្គង់) និង Gareth Bale (របួសកំភួនជើង)។ ដូច្នេះ១១នាក់ដំបូងរបស់អធិរាជស យប់នេះអាចជា៖ Casillas; Carvajal, Varane, Ramos, Coentrão; Isco, Illarramendi, Kroos, James; Ronaldo និង Hernández។
ចំណែកឯក្រុមភ្ញៀវ At Madrid វិញ នឹងត្រូវអវត្តមានខ្សែបម្រើការពារដ៏សំខាន់មួយរូបគឺ Mario Suárez ដែលជាប់ពិន័យ ខណៈដែលខ្សែប្រយុទ្ធ Mario Mandžukić ក៏មិនទាន់ជាបាន១០០%ដែរ ប៉ុន្តែអាចនឹងចូលលេងបាន។ ដូច្នេះ១១នាក់ដំបូង របស់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ អាចជា៖ Oblak; Juanfran, Miranda, Godín, Siqueira; Arda Turan, Gabi, Tiago, Koke; Griezmann និង Torres។
ប្រវត្តិជួបគ្នា៖
រឿងដែលភ្ញាក់ផ្អើលបំផុតនោះគឺ Real មិនដែលឈ្នះ Atletico ទេ ក្នុងជំនួបគ្នា៧ដងកន្លងមក នៅរដូវកាលនេះ។ Real Madrid បានលើកពាន Champions League ក្រោយយកឈ្នះលើ Atletico នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរដូវកាលមុន ប៉ុន្តែចាប់តាំងពីពេលនោះមក Real មិនដែលឈ្នះ Atletico ទៀតទេ។
Atletico បានបំបាក់ Real ក្នុងលីកទាំង២ជើង, លើកពាន Spanish Super Cup ក្រោយឈ្នះ Real ទាំង២ជើង ២-១ និងទម្លាក់ Real ពីពានរង្វាន់ Copa del Rey នៅវគ្គ៨ក្រុមចុងក្រោយទៀត។ សរុបមក ក្រុមទាំង២ធ្លាប់ជួបគ្នាសរុប ២០២ដង Real ឈ្នះ១០៣ដង ហើយ Atletico ឈ្នះ៥០ដង និងស្មើគ្នា៥៩ដង៕

Post a Comment