GuidePedia

0
ការ​ប្រកួតបាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​ La Liga សប្ដាហ៍​ទី​៣២ រវាង​ ក្លឹប​ កំពូល​តារាង​ Barcelona ដែល​ជា​ម្ចាស់​ផ្ទះ​បាន​យក​ ឈ្នះ​​ក្រុម​ភ្ញៀវ​ Valencia ២​ទល់​នឹង​០​ ធានា​ដំណែង​កំពូល ​តារាង​បាន​ជោគ​ជ័យ។



ក្នុង​ការ​ប្រកួត​នេះ​ Luis Suarez បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ ​នាំ​មុខ​មុន​នៅ​នាទី​១ ​​ដោយ​ទទួល​បាល់​ Assist ពី​ Lionel Messi និង​ មួយ​គ្រាប់​ទៀត​រក​បាន ​នៅ​នាទី​៩០+៣​ដោយ​ Messi ដោយ​បាល់​ដាច់​ម៉ាត់​តែ​ម្ដង។

ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ ក្រុម​របស់​លោក Luis Enrique ឈរ​កំពូល​តារាង La Liga​ ដដែល​ និង​មាន​៧៨​ពិន្ទុ ស្រប​ពេល​ Real Madrid ក៏ទទួលបាន​៣ ពិន្ទុដេែរ​តាម​ពី​ក្រោយ​ក្រុមកំពូលតារាង ២ ពិន្ទុដដែល ។

អធិរាជពណ៌ស យកឈ្នះក្រុម Malaga ៣ ទល់នឹង ១ ស៊ុតបញ្ចូលទីដោយកីឡាករ Sergio Ramos នាទី ២៤ James Rodriguez នាទី ៦៩ និង Cristiano Ronaldo នាទី ៩០ ចំណែក Malagaស៊ុតបំបែកពងមាន់មួយគ្រាប់នៅនាទី ៧១ ដោយកីឡាករ Juanmi ។





តារាងពិន្ទុ ៖

Post a Comment

 
Top