មានអារម្មណ៍យ៉ាងណាដែរពេលលឺថា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ពិភពលោកពីររូប Didier Drogba និង Ronaldo ត្រូវលេងអមពីក្រោយដោយ Zinedine Zidane ក្នុងក្រុមជាមួយគ្នា?
ជាការពិតណាស់អតីតកីឡាករល្បីៗទាំងបីរូបនេះ នឹងលេងក្នុងក្រុមជាមួយគ្នានៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ នៅក្នុងការប្រកួត Annual Match Against Poverty លើកទី១២ នៅពហុកីឡដ្ឋាន Geoffroy-Guichard ក្នុងទីក្រុង Saint-Etienne ប្រទេសបារាំង។
នៅក្នុងការប្រកួតនេះដែរ យើងនឹងបានឃើញអតីតកីឡាករបាល់ទាត់ល្បីៗ និងកីឡាករល្បីៗនាពេលបច្ចុប្បន្នជាច្រើននាក់ទៀត ចូលរួមប្រកួតជាមួយក្រុម St-Etienne All Stars Team ដើម្បីរកថវិកាជួយដល់ប្រទេសមួយចំនួនដែលកើតជំងឺ Ebola។
ជាចុងក្រោយបើយោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលបានដាក់បង្ហាញនៅលើគេហទំព័ររបស់ United Nations Development Programme បានឲ្យដឹងថា ថវិកាចំនួនពីរភាគបីដែលទទួលបានមកពីការប្រកួត នឹងត្រូវយកទៅឧបត្ថម្ភដល់ការងារសប្បុរសនៅក្នុងប្រទេស ដែលកំពុងជួបការលំបាកមួយចំនួនដូចជា លីបេរីយ៉ា, ហ្គីណេ និងសេរ៉ាឡេអូន។

Post a Comment