ម្ដាយរបស់ David Luiz បានឆ្លើយតបទៅកាន់ការរិះគន់តាមអនឡាន ចំពោះការលេងមិនល្អរបស់កូនខ្លួនក្នុងប្រកួតចុងក្រោយ ដែល PSG ចាញ់ Barcelona ១-៣។
ខ្សែការពារជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suárez ធ្វើឲ្យអាម៉ាស់ពីរដង ដោយការទាត់បាល់ចូលប្រលោះជើង។
ប្រតិកម្មចំពោះរលកនៃការរិះគន់មកលើកូនខ្លួន អ្នកស្រី Regina Célia បានប្រើគណនី Instagram ផ្ទាល់ខ្លួនសរសេរប្រាប់ដល់អ្នកគាំទ្រថា៖ “ក្បាលរបស់គាត់តែងតែលោតតែត ហើយជើងរបស់គាត់តែងតែគ្រប់គ្រងបានបាល់ជានិច្ច។
ព្រះបានដឹងអ្វីគ្រប់យ៉ាង និងរកយុត្តិធម៌សម្រាប់ពួកយើងរហូតមកដល់ថ្ងៃនេះ ប៉ុន្តែយើងនៅមានមនុស្សដែលចេះតែថាឲ្យ! ខ្ញុំកាន់តែស្រឡាញ់កូនខ្ញុំខ្លាំងឡើង បន្ទាប់ពីការប្រកួតដែលមិនសូវល្អនោះ”។
ក្រោយការប្រកួតចប់ Suárez បាននិយាយថា លោកគ្មានជម្រើសដែរក្រៅតែពីទាត់បាល់ប្រលោះជើងខ្សែការពារ។ “ខ្សែប្រយុទ្ធគឺត្រូវតែរកគ្រាប់បាល់។ ការទាត់បាល់ប្រលោះជើង David Luiz គឺជាជម្រើសចុងក្រោយ ដែលបើកឱកាសឲ្យខ្ញុំសម្រាប់គ្រាប់ទី៣”៕

Post a Comment