ក្រោយពីលេងមិនសូវល្អនៅការប្រកួត Champions League ប្រធានក្រុម Barcelonaកីឡាករ Xavi Hernandez ទំនងជាអាចនឹងពិចារណាចេញពី Barcelona នៅចុងរដូវកាល។
ក្លិបដែលគាត់ចង់ទៅនោះគឺជាក្លិបដែលមានអតីតកីឡាករក្លិបតោខៀវ Chelseaកីឡាករ Frank Lampard ខណៈដែលកីឡាករលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញម្នាក់នេះ កំពុងចរចាជាមួយក្លិប New York City ពាក់ព័ន្ធនឹងការផ្ទេរទៅលេងនៅក្របខណ្ឌបាល់ទាត់ MLS។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើវ័យ៣៥ឆ្នាំម្នាក់នេះ ដែលបានលេងការប្រកួតច្រើនជាងកីឡាករណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រក្លិប Barcelonaនោះ នឹងចូលលេងជាមួយក្លិប New York City នៅក្នុងរដូវកាល២០១៥-២០១៦ខាងមុខនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក Ivan Corretja ដែលជាភ្នាក់ងារ និងឪពុករបស់កីឡាករម្នាក់នេះផ្ទាល់នោះ បានជួបចរចាជាមួយក្រុមអ្នកតំណាងក្លិប New York City នៅក្នុងភោជនីយដ្ឋាន L'Arrosseria Xàtiva ក្នុងទីក្រុង Barcelona ដើម្បីនិយាយគ្នារឿងផ្ទេរទៅលេងនៅសហរដ្ឋអាមេរិកនេះ។
សូមបញ្ជាក់ថា កីឡាករ Xavi ប្រុងចាកចេញពីក្លិប Barcelonaកាលពីរដូវកាលមុន ប៉ុន្តែលោកបានសម្រេចចិត្តបន្តនៅលេង១រដូវកាលទៀត ក្រោយចរចាត្រូវគ្នាជាមួយគ្រូបង្វឹក Luis Enrique ៕

Post a Comment