GuidePedia

0
ក្លិប​អធិរាជ​ឈុតស Real Madrid​ មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ពួកគេ​នឹង​អាច​ប្រមាញ់​បាន​កិច្ចព្រមព្រៀង​របស់​ខ្សែការពារ​ស្តាំ Danilo របស់​ក្លិប Porto។


កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ បាន​ក្លាយជា​គោលដៅ​ចង់បាន​របស់​ក្លិប​កំពូល​ជាច្រើន​នៅ​អឺរ៉ុប កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្លិប Real Madrid​បានកំណត់​ចក្ខុវិស័យ​របស់ខ្លួន​រួចហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា ហ៍​ចុង​ក្រោយនេះ ថា​ពួកគេ​ប្រមាញ់​ឲ្យ​ទាល់តែ​បាន​សេវាកម្ម​លេង​របស់​កីឡាករ​ម្នាក់នេះ​។​

សេចក្តីរាយការណ៍​បានឲ្យ​ដឹងថា ក្លិប Real Madrid​បាន​យល់ព្រម​រួច​ហើយនឹង​តម្លៃ​ខ្លួន​២៧​លាន​ផោន​សម្រាប់​កីឡាករ Danilo។ ខណៈនោះ​ដែរ ក្លិប​បិសាច​ក្រហម Man Utd, Paris Saint-Germain, Bayern Munich និង​ក្លិប Barcelona សុទ្ធ​តែ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​យក​កីឡាករ ​Danilo ប៉ុន្តែ​កីឡាករ​វ័យ​២៣​ឆ្នាំ​ម្នាក់នេះ ចង់​ផ្ទេរ​មកលេង​នៅ​ទឹកដី Bernabeu។


ដោយ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​កីឡាករ Danilo នៅ​សេសសល់​ត្រឹម​រយៈពេល​១៦​ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ក្លិប Porto ធ្លាប់បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ពី​បំណងប្រាថ្នា​របស់ខ្លួន ចង់​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​ខ្សែការពារ​ដ៏​រឹងមាំ​ម្នាក់នេះ​៕

Post a Comment

 
Top