កីឡាករ Nedum Onuoha មាននូវការឈឺចាប់បំផុតពីការវិលត្រឡប់ពីរបួសឆ្អឹងគន្លាក់ជើង ហើយកាលពីរាត្រីថ្ងៃពុធ គាត់ក៌បានទទួលរបួសជាថ្មីម្តងទៀតដោយរយះសាច់ទាំងដុំត្រង់ថ្ពាល់ក្រោមភ្នែកឆ្វេងរបស់គាត់ ក្រោយពីប៉ះទង្គិចជាមួយមិត្តរួមក្រុម QPR គឺកីឡាករ Steven Caulker អំឡុងការប្រកួតចាញ់ក្រុមកាំភ្លើងធំ Arsenal ។
កីឡាករ Onuoha បានហូរឈាមកក្លាក់ នៅ ត្រង់ថ្ពាល់ឆ្វេងរបស់គាត់ ហើយត្រូវបានដាក់ជំនួសដោយកីឡាករបម្រុង អំឡុងទាត់ចាញ់ក្រុម Arsenal ១-២ នៅក្នុងទឹកដី Loftus Road។ ដោយ ឡែក កីឡាករ Shaun Wright-Phillips បានបង្ហោះរូបភាពស្នាមរបួសរបស់កីឡាករ Onuoha ព្រមទាំងបានជូនពរគាត់ឲ្យឆាប់ជាសះស្បើយឡើងវិញ។
គួរឲ្យដឹងថា កីឡាករ Onuoha បានចូលលេងលើកចុងក្រោយឲ្យក្រុម QPR កាលពី១ខែមុន ពេលពួកគេចាញ់ក្រុម Southampton ០-១ កាលពីថ្ងៃទី៧ ខែកុម្ភៈ ហើយគាត់ទើបតែបានវិលត្រឡប់មកវិញទេ អំឡុងការប្រកួតនេះ។+
ខណៈនេះដែរ ក្រុម QPR បានធ្លាក់ទៅនៅបាតតារាង Barclays Premier Leagu ជាមួយនឹងបរាជ័យចុងក្រោយនេះ បន្ទាប់ពីមានគ្រាប់បាល់ពីកីឡាករ Olivier Giroud និងកីឡាករ Alexis Sanchez ធ្វើឲ្យក្រុម Arsenalឡើងមកឈរនៅលេខ៣វិញ លើតារាងក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស៕

Post a Comment