ដំណឹងផ្លូវការបានចេញជារូបរាងហើយ សម្រាប់ប្រកួតជើងទី១ រវាងកម្ពុជា និង ម៉ាកាវ នៅវគ្គជម្រុះដំបូងប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018 នឹងធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) នាថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៥ ចាប់ពីម៉ោង ៤ រសៀលតទៅ។
លោក សុខា រ៉ានាថ មន្រ្តីផ្នែកទីផ្សាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ប្រកួតជើងទី១នេះ មានលក់សំបុត្រចូលទស្សនាក្នុងតម្លៃ ២០០០០រៀល, ១៥០០០រៀល, ១០០០០ រៀល និង ៤០០០រៀល។ ចំណែកសំបុត្រមានលក់នៅការិយាល័យសហព័ន្ធកីឡាបាលទាត់កម្ពុជាក្នុងពហុកីឡដ្ឋានជាតិ ឬ រថយន្តផ្សព្វផ្សាយចល័ត និង នៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។
បើតាមអ្នករាយការណ៍របស់ Sabay ប្រាប់មកពីស្ដាតចាស់ថា លោក គល់ សុផាណា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះទៅពិនិត្យស្ដាតនៅកណ្ដាលរាជធានី ជាលើកចុងក្រោយ នាម៉ោង ៤ រសៀលនេះ មុននឹងសម្រេចថាផ្ដល់សិទ្ធិឱ្យធ្វើជាម្ចាស់ផ្ទះពានរង្វាន់លំដាប់ពិភពលោក។
Sport-khmer នឹងជម្រាបជូនព័ត៌មានជាច្រើនពីព្រឹត្តិការណ៍ជម្រុះ FIFA World Cup 2018 នេះ។

Post a Comment