តម្លៃខ្លួនរបស់កីឡាករបាល់ទាត់របស់អាស៊ីក៏មិនចាញ់កីឡាករនៅអឺរ៉ុប ឬអាមេរិកខាងត្បូងប៉ុន្មានដែរ ជាក់ស្ដែងកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិខ្លាំងៗនៅអាស៊ីដូចជា ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ឬប្រទេសអាស៊ីមួយចំនួនទៀត សុទ្ធតែមានតម្លៃខ្លួនរាប់លានដុល្លារផងដែរ។
ចង់ដឹងថា តើកីឡាករអាស៊ីរូបណា ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតដែរទេ? Sabay សូមបង្ហាញជូន កីឡាករអាស៊ីចំនួន ១០នាក់ដូចខាងក្រោម៖
១. Shinji Kagawa (ជប៉ុន៖ ២១,២លានដុល្លារ)
កីឡាករជប៉ុនវ័យ២៥ឆ្នាំ Shinji Kagawa បានត្រឡប់ទៅកាន់ក្រុមចាស់របស់គេ Borussia Dortmund វិញហើយ បន្ទាប់ពីចាកចេញពីក្រុមអាល្លឺម៉ង់ទៅកាន់ក្រុម Manchester United កាលពីឆ្នាំ២០១២ ខណៈដែលនៅកីឡដ្ឋាន Old Trafford កីឡាករឆ្នើមរបស់ជប៉ុនរបស់នេះ លេងពុំសូវបានល្អសោះ។
២. Son Heung-Min (កូរ៉េខាងត្បូង៖ ១៩,៨លានដុល្លារ)
ខ្សែបម្រើប្រយុទ្ធ Son Heung-Min បច្ចុប្បន្នលេងឲ្យក្រុម Bayer Leverkusen របស់អាល្លឺម៉ង់ និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ កីឡាករអាស៊ីវ័យ២២ឆ្នាំរូបនេះ លេងលេចធ្លោខ្លាំងណាស់ នៅក្នុងក្របខ័ណ្ឌ Bundesliga និងធ្លាប់ស៊ុតចូលឲ្យក្រុមជម្រើសជាតិរបស់គេ នៅ World Cup កាលពីឆ្នាំ២០១៤ផងដែរ។
៣. Yuto Nagatomo (ជប៉ុន៖ ១៩,៨លានដុល្លារ)
ខ្សែការពារ Yuto Nagatomo បច្ចុប្បន្នលេងឲ្យក្រុម Internazionale របស់អ៊ីតាលី និងក្រុមជម្រើសជាតិជប៉ុន។ កីឡាករវ័យ២៨ឆ្នាំរូបនេះ ធ្លាប់ចូលលេង World Cup ឲ្យក្រុមជម្រើសជាតិជប៉ុន បានចំនួន២លើកហើយ ពោលគឺនៅឆ្នាំ២០១០ និង២០១៤។
៤. Keisuke Honda (ជប៉ុន៖ ១៧លានដុល្លារ)
ខ្សែបម្រើប្រយុទ្ធ Keisuke Honda បច្ចុប្បន្នលេងឲ្យក្រុម AC Milan របស់អ៊ីតាលី និងក្រុមជម្រើសជាតិជប៉ុន។ កីឡាករវ័យ២៨ឆ្នាំរូបនេះ មានជំនាញដ៏អស្ចារ្យដូចជា Play Maker, ទាត់បាល់ពិន័យហ្វ្រីឃីត និងស៊ុតបញ្ចូលទីបានល្អទៀតផង។
៥. Ki Sung-Yueng (កូរ៉េខាងត្បូង៖ ១១,៥លានដុល្លារ)
ខ្សែបម្រើ Ki Sung-Yueng បច្ចុប្បន្នលេងឲ្យក្រុម Swansea City របស់អង់គ្លេស និងលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ កីឡាករវ័យ២៦ឆ្នាំរូបនេះ កំពុងតែក្លាយជាកីឡាករដ៏សំខាន់ និងជាជម្រើសដំបូងរបស់ក្រុម Swansea នៅក្របខ័ណ្ឌ English Premier League ផងដែរ។
៦. Atsuto Uchida (ជប៉ុន៖ ១០លានដុល្លារ)
ខ្សែការពារ Atsuto Uchida បច្ចុប្បន្នលេងឲ្យក្រុម Schalke 04 របស់អាល្លឺម៉ង់ និងក្រុមជម្រើសជាតិជប៉ុន។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានផ្ទេរទៅកាន់ក្រុម Schalke កាលពីឆ្នាំ២០១០ និងធ្លាប់ឈ្នះពាន DFB-Pokal និង DFL-Supercup នៅរដូវកាល ២០១០-២០១១ ទៀតផង។
៧. Odil Ahmedov (អ៊ូបេគីស្ថាន៖ ៨,៥លានដុល្លារ)
ខ្សែបម្រើ Odil Ahmedov បច្ចុប្បន្នកំពុងលេងឲ្យក្រុម FC Krasnodar របស់រុស្ស៊ី និងក្រុមជម្រើសជាតិអ៊ូបេគីស្ថាន។ កីឡាករវ័យ២៧ឆ្នាំរូបនេះ គឺជាកីឡាករល្អបំផុតរបស់ប្រទេសអ៊ូបេគីស្ថាន និងធ្លាប់លេងឲ្យក្រុម FC Anzhi Makhachkala ជាច្រើនឆ្នាំ និងជាកីឡាករដ៏សំខាន់នៅទីនោះផងដែរ។
៨. Shinji Okazaki (ជប៉ុន៖ ៧,៧លានដុល្លារ)
. ខ្សែប្រយុទ្ធ Shinji Okazaki បច្ចុប្បន្នលេងឲ្យក្រុម FSV Mainz 05 របស់អាល្លឺម៉ង់ និងក្រុមជម្រើសជាតិជប៉ុន។ កីឡាករវ័យ២៨ឆ្នាំរូបនេះ មិនធម្មតាទេ ធ្លាប់ស៊ុតឲ្យក្រុមជប៉ុនបាន៤១គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៨៨ប្រកួត និងកាលពីរដូវកាលមុនធ្លាប់ស៊ុតឲ្យក្រុម Mainz បាន១៥គ្រាប់ទៀតផង។
៩. Koo Ja-Cheol (កូរ៉េខាងត្បូង៖ ៧លានដុល្លារ)
ខ្សែបម្រើ Koo Ja-Cheol បច្ចុប្បន្នលេងឲ្យក្រុម FSV Mainz 05 របស់អាល្លឺម៉ង់ និងលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ កីឡាករវ័យ២៦ឆ្នាំរូបនេះ ក៏ជាអតីតប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងដែរ។ កីឡាកររូបនេះ ក៏ធ្លាប់លេងនៅក្រុមអាល្លឺម៉ង់ Wolfsburg និង FC Augsburg ដែរកាលពីមុន។
១០. Vitali Denisov (អ៊ូបេគីស្ថាន៖ ៧លានដុល្លារ)
ខ្សែការពារ Vitali Denisov បច្ចុប្បន្នលេងឲ្យក្រុម Lokomotiv Moscow របស់រុស្ស៊ី និងក្រុមជម្រើសជាតិ អ៊ូបេគីស្ថាន។ កីឡាករវ័យ២៨ឆ្នាំរូបនេះ គឺជាកីឡាករសំណប់ចិត្តរបស់ក្រុម Lokomotiv Moscow បច្ចុប្បន្ន ព្រោះតែគេលេងក្នុងតំណែងខ្សែការពារឆ្វេងបានល្អ នៅរដូវកាលនេះ។ Denisov ធ្លាប់លេងឲ្យក្រុម Dnipro Dnipropetrovsk នៅប្រទេសអ៊ុយក្រែន ៦រដូវកាលផងដែរ៕
ក្នុងចំណោមកីឡាករអាស៊ីកំពូលទាំង១០រូបខាងលើ តើកីឡាកររូបណា ដែលប្រិយមិត្តស្រលាញ់ជាងគេដែរ?

Post a Comment