លោក Diego Simeone មិនទាន់ព្រមបន្តកុងត្រាថ្មីជាមួយក្រុម Atletico Madrid ទៀតនោះ ពោលគឺអ្នកចាត់ការរូបនេះកំពុងតែរង់ចាំការកោះហៅពីក្លិប Manchester City ទៅជំនួសតំណែងលោក Manuel Pellegrini ប្រសិនបើបុរសរូបនេះមិនអាចយកពានអ្វីបានឱ្យមេឃខៀវពេលចប់រដូវកាលនេះ។
កាលពីពេលថ្មីៗនេះ ខាងក្លិបការពារតំណែងជើងឯក La Liga បានដាក់សំណើបន្តកុងត្រាជាមួយលោក Simeone បន្តទៀត ដែលកុងត្រានោះគឺតម្រូវឱ្យបុរសសញ្ជាតិអាហ្សង់ទីនរូបនេះនៅទឹកដី Calderon រហូតដល់ឆ្នាំ២០២២ឯណោះ។ យ៉ាងណាមិញ អតីតកីឡាករ Sevilla ខាងលើនេះ មិនទាន់ធ្វើការឆ្លើយតបអ្វីវិញនោះទេ ពោលគឺត្រូវរង់ចាំរហូតដល់ចប់រដូវកាលនេះសិន។ ខណៈដែលការរង់ចាំនេះ ត្រូវបានគេមើលឃើញថា អ្នកចាត់ការវ័យ៤៤ឆ្នាំរូបនេះកំពុងស្វែងរកផ្លូវមួយចាកចេញពីអេស្ប៉ាញទៅអង់គ្លេសហើយ។
មួយវិញទៀត ក្លិបដែលមានចំណាប់អារម្មណ៍ខ្លាំងទៅលើអតីតអ្នកចាត់ការក្រុម Racing ខាងលើនេះគឺមានតែ Manchester City មួយទេ ព្រោះប្រធានក្លិបមួយនេះបាននិយាយហើយថាប្រសិនបើលោក Pellegrini ដែលជាអ្នកចាត់ការក្រុមបច្ចុប្បន្នមិនអាចលើកពានអ្វីមួយបានទេនោះ គឺប្រាកដជាត្រូវបណ្ដេញចេញហើយនៅរដូវកាលក្រោយ។ ប្រសិនបើ Man City ដកអ្នកចាត់ការវ័យ៦១ឆ្នាំរូបនេះចេញមែននោះ គឺមានតែលោក Simeone នេះហើយជាជម្រើសដំបូងសម្រាប់ក្លិប ខណៈដែលអ្នកទី២គឺលោក Carlo Ancelotti ប៉ុន្តែប្រហែលជាមិនអាចទៅរួចនោះទេ ដោយសារ Real Madrid ក៏ត្រៀមបន្តកុងត្រាជាមួយបុរសសញ្ជាតិអ៊ីតាលីនេះដែរ។
អតីតខ្សែការពាររបស់ជម្រើសជាតិអាហ្សង់ទីនខាងលើ បានចូលមកដឹកនាំក្រុម At Madrid នៅឆ្នាំ២០១១ ហើយរយៈពេល៤ឆ្នាំមកនេះ រូបលោកអាចជួយក្រុមឈ្នះពានច្រើនដូចជា La Liga ១ដង , Copa del Rey ១ដង , Supercopa de Espana ១ដង , UEFA Europa League ១ដង និង UEFA Super Cup ១ដង។ ដោយឡែករដូវកាលនេះវិញ ហាក់ដូចជាមិនសូវល្អសោះព្រោះមិនអាចជួយក្រុមឈរលេខមួយនៅតារាង La Liga ក៏ដូចជាធ្លាក់ Copa del Rey បាត់ទៅហើយ៕

Post a Comment