សហព័ន្ធកីឡាកាស ដ៏ល្បីល្បាញ នៅលើពិភពលោក WWE បានដឹកនាំ កំពូលកីឡាកាស ដ៏ល្បីគឺ លោក John Cena និងលោក Daniel Bryan មករៀបចំ កម្មពិធីប្រកួត នៅប្រទេសសិង្ហបុរី នៅពហុកីឡដ្ឋាន Singapore Indoor នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ ដោយមានការផ្សាយផ្ទាល់ ចេញពីទីលាន ប្រកួត ទៀតផង ។ នេះបើតាមឲ្យដឹងពីគេហទំព័រ Channel News Asia នៅថ្ងៃថ្ងៃពុធ ទី១៨ ខែមីនានេះ ។
ក្នុងយុទ្ធនាការ ដ៏កក្រើកនេះដែរ គឺមានការចូលរួមពីតារាឆ្នើមៗ ជាច្រើន មានដូចជាលោក Rusev ម្ចាស់ខែ្សក្រវាត់របស់ អាម៉េរិក, លោក Bad News Barrett ម្ចាស់ខែ្សក្រវាត់អន្តរជាតិ, លោក Dolph Ziggler និងលោក Kane ផងដែរ ។
លោក Chris Marsh អនុប្រធានគ្រប់គ្រងទូទៅនៅនៃស្ថាប័ន WWE ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា សហព័ន្ធកីឡាកាស WWE នឹងបង្កើតឲ្យមានក្តីរំភើប ដល់ក្រុមអ្នកគាំទ្រ ប្រទេសសិង្ហបុរី ផ្តល់ឱកាសឲ្យឃើញតារាឆ្នើម និងតារាសំណព្វរបស់អ្នកគាំ ទ្រនៅក្នុងព្រឹត្តិការណ៍ កម្សាន្តមួយនេះ ជាមួយនឹងសំបុត្រ នឹង ចេញ លក់ជាផ្លូវការ នាថ្ងៃទី២៦ ខែមីនា ខាងមុខតម្លៃចន្លោះ ពី ៤៨ ដល់ទៅ ៤៨៨ដុល្លារសិង្ហបុរី ៕

Post a Comment