ព្រឹត្តិការណ៍ប្រកួតកីឡាអុកចត្រង្គ ដែលជាផ្នែកមួយនៅក្នុងល្បែងប្រជាប្រិយ ចំនួន ២៤ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រកាសស្វែងរកជើងខ្លាំងចូលរួមប្រកួតប្រជែងឱ្យកាន់តែច្រើនថែមទៀត មុនថ្ងៃវគ្គជម្រុះដំបូង នៅរាជធានីភ្នំពេញ មកដល់។
នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ១៧ ខែ មីនា ក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការប្រកួតនេះជាផ្នែកមួយនៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត ហើយខាងលោកជួយផ្នែកបច្ចេកទេសនៃការប្រកួត។
លោក លោកនាក់ សើគីរីន ប្រធានក្រុមផ្នែករៀបចំល្បែងប្រជាប្រិយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា ការដាក់បញ្ចូលកីឡាអុកចត្រង្គទៅក្នុងអង្គរសង្ក្រាន្តនេះ គឺ ដើម្បីបង្ហាញពីសិល្បៈអរូបីរបស់កម្ពុជា តាំងពីបូរាណកាល ដែលបានចាក់ឫស យ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់សម័យកាល។
តាមកម្មវិធីដែលបានកំណត់ទុក ការប្រកួតនេះ បែងចែកជា ២ ដំណាក់កាលគឺប្រកួតជម្រុះដំបូងនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ដល់ ២៨ ខែ មីនា ស្របពេលប្រកួតជម្រុះជុំចុងក្រោយបន្ទាប់ពីរកឃើញជើងខ្លាំងទាំង ៨ នាក់ រួចរាល់ នឹងរៀបចំមុនប្រាសាទអង្គរវត្ត ទឹកដីខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០១៥។
វិញ្ញាសាដែលដាក់ឱ្យប្រកួតមានតែ ១ ប៉ុណ្ណោះគឺ ១ ទល់ ១ ដោយមិនប្រកាន់ភេទ តែបេក្ខជនត្រូវមានអាយុចាប់ពី ៨ ឆ្នាំឡើងទៅ។ ទឹកប្រាក់ចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក ត្រៀមម្ចាស់ជើងឯកនៅឆ្នាំនេះ ហើយជើងឯករងនឹងទទួលបាន ៣០០០ ដុល្លារ ចំពោះអ្នកលេខ ៣ ទទួលបាន ២០០០ ដុល្លារ និងលេខ ៤ នឹងទទួល ៥០០ ដុល្លារ។
គេនៅចាំថា ជយលាភីកាលពីចូលឆ្នាំខ្មែរកន្លែងទៅ លោក ឈាវ បូរ៉ា ជាម្ចាស់ជើងឯក ទទួលបានប្រាករង្វាន់សរុប ៤៨០០ ដុល្លារ ហើយលោក គ្រួច ចន្ថារិទ្ធ ជាជើងឯករងទទួលបាន ៣៣០០ ដុល្លារ។ ចំណែកលោក សូ សំភី ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបាន ១៨០០ ដុល្លារនិង លោក កែវ វឌ្ឍនា ជាប់ចំណាត់ថ្នាក់លេខ ៤ អមដោយទឹកប្រាក់ ១៤០០ ដុល្លារ។
គិតត្រឹមថ្ងៃទី ១៧ ខែ មីនា ម្សិលមិញមានបេក្ខជនចុះឈ្មោះប្រកួតប្រជែងចំនួន ៧២ នាក់ហើយ មកពី ១៥ ខេត្តក្រុង។ គណៈកម្មការរៀបចំការប្រកួតនឹងឈប់ទទួលពាក្យនៅថ្ងៃទី ២២ ខែ មីនា ខាងមុខ។ ចំពោះប្រិយមិត្តដែលមិនទាន់បានចុះឈ្មោះសូមទាក់ទងទៅកាន់ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬ ទាក់ទងព័ត៌មានលំអិតតាមលេខទូរសព្ទ ០១២ ៩៧៤ ២៥៨ / ០៧៨ ៦៦៨ ៣៦៦ រាល់ម៉ោងធ្វើការ៕
សកម្មភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំមុន

Post a Comment