នៅឆ្នាំ២០១៤កន្លងទៅ David Beckham អាចរកបានប្រាក់ចំណូលបាន ៥០,៥លានផោន (៧៥លានដុល្លារអាមេរិក) ល្មមធ្វើឱ្យរូបគេក្លាយជាកីឡាករបាល់ទាត់ចូលនិវត្តន៍ ដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេ។ បើមិនគិតតែបាល់ទាត់ទេ អតីតកីឡាករអង់គ្លេសរូបនេះស្ថិតនៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយអតីតកីឡាករបាល់បោះ Michael Jordan ដែលរកបាន៦៧លានផោន។
ចំនួនទឹកប្រាក់ដែលអតីតកីឡាករក្រុម Manchester United រកបាននេះដែរ ទស្សនាវដ្ដី Forbes បានបញ្ជាក់ឱ្យដឹងថាគឺពឹងផ្អែកទៅលើមុខជំនួញ និងការផ្សាយពាណិជ្ជកម្ម។ ជំនួញដែលប្រុសស្អាតកំពុងតែប្រឡូកនាពេលនេះគឺស្រា Haig Club ដែលរូបគេខំព្យាយាមដើរផ្សព្វផ្សាយទៅដល់អាស៊ី និងមួយទៀតគឺ Brand ឈ្មោះលើសំលៀកបំពាក់ដែលដាក់លក់នៅទីក្រុងហុងកុង ក៏ដូចជារបស់របរមួយចំនួនផ្សេងទៀតផងដែរ។
មិនត្រឹមតែមានមុខជំនួញគោលទាំងពីរខាងលើនេះទេ បុរសវ័យ៣៩ឆ្នាំរូបនេះក៏នៅជាប់កុងត្រាជាមួយក្រុមហ៊ុនធំៗជាច្រើនទៀតដែរដូចជា Adidas , Sky Sports , Breitling watches និង Samsung ជាដើម ដែលធ្វើឱ្យចំណូលនៅតែខ្ពស់ ទោះបញ្ចប់អាជីពបាល់ទាត់ទៅហើយក្ដី៕

Post a Comment