លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Borussia Dortmund មានការជឿជាក់ថា ក្រុមរបស់លោកអាចឈានទៅប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League តាមរយៈការកត់ត្រាជ័យជម្នះក្នុងផ្ទះខ្លួនឯងជាលើកទី១របស់ពួកគេលើក្រុមរបស់អ៊ីតាលី Juventus នៅរាត្រីថ្ងៃពុធនេះ។
ក្រុម Dortmund ដែលបានផ្តួលក្រុម Juventus ដើម្បីឈ្នះពានរង្វាន់ Champions League តែមួយលើករបស់ខ្លួនកាលពីឆ្នាំ១៩៩៧ក្នុងទីក្រុង Munich នោះ បានដេញតាមពីក្រោយក្នុងលទ្ធផល ២-១ ក្រោយពីការប្រកួតជើងទី១ ប៉ុន្តែ លោក Klopp ពោរពេញដោយសុទិដ្ឋិនិយមអំពីការគេចផុតពីជោគវាសនាកាលពីមុនរបស់ពួកគេដែលកាលនោះពួកគេបានធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ និងបានទទួលបរាជ័យ ។
សម្ដីអ្នកចាត់ការក្រុមទាំង២៖
ក្រុមរបស់លោក Klopp ដណ្តើមបានដល់ទៅ១៤ពិន្ទុពីការប្រកួតដែលផ្តល់ពិន្ទុសរុប១៨ពិន្ទុក្នុងការប្រកួតលីកកាលពីពេលថ្មីៗនេះ ប៉ុន្តែ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទាំងពីរលើកក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ដោយចុងក្រោយលទ្ធផលស្មើនោះបានកើតឡើងក្នុងការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Cologne។ លោក Klopp បានឲ្យដឹងថា៖ «មនុស្សមួយចំនួនប្រហែលជាមិនចាត់ទុកថា លទ្ធផលនេះអវិជ្ជមានពេកឡើយ។
រឿងល្អតែមួយពីលទ្ធផលប្រកួតជាមួយនឹងក្រុម Cologne គឺថា យើងបានមើលឃើញអ្វីដែលវាមិនដំណើរការ។ យើងអាចធ្វើឲ្យល្អប្រសើរឡើង យើងបានបង្ហាញរួចជាស្រេច»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «គោលបំណងរបស់យើងគឺការឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ហើយក្រុមកីឡាករអាចធ្វើបាន»។
លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus កំពុងតែរង់ចាំខ្សែបម្រើដ៏ឆ្នើមរបស់លោក Andrea Pirlo ដែលត្រូវបានចាត់ទុកថា កំពុងជួបភាពស្រពេចស្រពិលជាមួយនឹងបញ្ហារបួសកំភួនជើង ដែលបានបង្ខំឲ្យរូបគេប្តូរចេញក្នុងតង់ទី១នៃការប្រកួតជើងទី១។ លោក Allegri នឹងត្រូវប្រើប្រាស់រូបមន្ត 3-5-2 ដោយកីឡាករ Patrice Evra, Paul Pogba, Claudio Marchisio, Arturo Vidal និង Stephan Lichtsteiner នឹងលេងក្នុងតំបន់ការពារ៕

Post a Comment