GuidePedia

0
ក្លិប​​បាល់​ទាត់​ហង្ស​ក្រហម​ Liverpool ​បាន​ប្រកាស​ថា ពួកគេ​នឹង​ធ្វើ​ដំណើរ​​មក​កាន់​ទីក្រុង​កូឡាឡាំពួរ ​ដើម្បី​​ប្រកួត​មិត្ត​ភាព​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ ​មុន​​​រដូវ​កាល​ថ្មី ២០១៥-២០១៦ ចាប់​ផ្ដើម ហើយ​នេះ​​ជា​លើក​ទី​២ បន្ទាប់​ពី​​ក្រុម​ខ្លាំង​អង់គ្លេស​មួយ​នេះ​​ធ្លាប់​​មក​ម្ដង​ កាល​ពី​ឆ្នាំ​២០១១។


ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​​ថ្ងៃ​ទី២៤ ខែ​កក្កដា​ខាង​មុខ​នេះ នា​កីឡាដ្ឋាន​ជាតិ​របស់​ម៉ាឡេស៊ី Bukit Jalil។

​លោក​ Ian Ayre ​នាយក​ប្រតិបត្តិ​ក្លិប​ហង្ស​ក្រហម បាន​និយាយ​ថា៖ “​យើង​បាន​មក​ទស្សនៈ​កិច្ច​ទីក្រុង Kuala Lumpur ​កាល​ពី​ឆ្នាំ​២០១១ ហើយ​យើង​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ព្រោះ​តែ​មាន​អ្នក​គាំទ្រ​​ច្រើន​មិន​គួរ​ឲ្យ​ជឿ។ ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ពិត​ជា​សំខាន់​ណាស់​ ខណៈ​ដែល​ក្រុម​របស់​យើង​នឹង​ត្រៀម​ខ្លួន​ប្រកួត​រដូវ​កាល​ថ្មី”។


មុន​ពេល​មក​ដល់​ប្រទេស​ម៉ាឡេស៊ី Liverpool ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​​សិន និង​លេង​មិត្ត​ភាព​២​ប្រកួត​​​ទល់​​នឹង​ក្រុម A-League ​ដោយ​​ប៉ះ​ក្រុម​ Brisbane Roar ​នៅ​កីឡដ្ឋាន Suncorp ​ថ្ងៃ​ទី​១៧ ខែ​កក្កដា និង​ប៉ះ​ក្រុម​ Adelaide United ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ផង​ដែរ៕

Post a Comment

 
Top