លោក Bryan Robson វីរបុរសក្លិប Manchester United បានលើកឡើងថា ក្រុមបិសាចក្រហម ត្រូវតែដាក់ Wayne Rooney ជាខ្សែប្រយុទ្ធ ពេលដែលពួកគេត្រូវប្រកួតប្រជែងដណ្ដើម Top 4 ទល់នឹងក្រុមហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
បុរសវ័យ ៥៨ឆ្នាំរូបនេះ យល់ថាក្រុម Man Utd តែងតែទទួលបានលទ្ធផលប្រសើរ នៅពេលដែលដាក់ប្រធានក្រុម Rooney ឲ្យលេងក្នុងតំណែងពីធម្មជាតិរបស់គេ។ កីឡាករវ័យ២៩ឆ្នាំ លេងបានល្អខ្លាំងណាស់ អំឡុងពេលរូបគេលេងនៅតំបន់ប្រយុទ្ធ ក្នុងការប្រកួត ដែល Man Utd យកឈ្នះ Spurs ៣-០។
លោកបានបន្តថា Man Utd គួរតែឲ្យ Rooney លេងប្រយុទ្ធដដែល ពេលដែលពួកគេប៉ះ Liverpool នៅចុងសប្ដាហ៍នេះ។ លោកបាននិយាយថា៖ “ខ្ញុំពេញចិត្ត ពេលឃើញ Rooney នៅតំណែងប្រយុទ្ធជួរមុខ។ ខ្ញុំចូលចិត្ត ពេលឃើញ Rooney តែងតែបង្កើតឱកាសស៊ុត និងអាចរកគ្រាប់បាល់បញ្ចូលទីបាន។ ខ្ញុំយល់ថា ពេលគាត់លេងប្រយុទ្ធ មើលទៅក្រុមមានភាពមុតស្រួចខ្លាំងណាស់”។
Robson ក៏បានលើកឡើងដែរថា លោកជឿថា Man Utd អាចនឹងមានឱកាសទទួលបានចំណាត់ថ្នាក់លេខ២ នៅរដូវកាលនេះ ដោយលោកនិយាយថា៖ “បើយើងមិនចាញ់នៅ Anfield ទេ យើងនឹងមានឱកាសឡើងឈរនៅចំណាត់ថ្នាក់លេខ២ ព្រោះ Man City និង Arsenal នឹងប៉ះយើង ក្នុងទឹកដីយើងទៀត”៕

Post a Comment