តារាឆ្នើម Lionel Messi និង Neymar អាចនឹងខកខានការប្រកួតផ្ដាច់ព្រ័ត្រ ពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League នៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ បើសិនជាក្រុមអ្នកមានបុណ្យអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងថែមទាំងមិនអាចលេងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Copa del Rey ទល់នឹងក្រុម Athletic Bilbao ថែមទៀត។
មូលហេតុគឺ ដោយសារតែកីឡាករដែលមកពីក្រុមជម្រើសជាតិអាមេរិកខាងត្បូងទាំងអស់ ត្រូវជាប់ភារកិច្ច ជួយដល់ក្រុមជម្រើសជាតិរបស់គេរៀងៗខ្លួន ក្នុងការប្រកួតពានរង្វាន់ Copa America ដែលនឹងត្រូវធ្វើឡើង នៅប្រទេសឈីលី នាថ្ងៃទី១១ ខែមិថុនាខាងមុននេះ។
ចំណែកឯការប្រកួតផ្ដាច់ព្រ័ត្រ Champions League នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៦ ខែមិថុនា មុនការប្រកួត Copa America តែ៥ថ្ងៃប៉ុណ្ណោះ ខណៈដែល ការប្រកួតផ្ដាច់ព្រ័ត្រ Copa del Rey នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា។ ប៉ុន្តែសហព័ន្ធបាល់ទាត់ FIFA បានប្រកាសថា ក្លិបទាំងអស់ត្រូវតែអនុញ្ញាតឲ្យកីឡាករអាមេរិកខាងត្បូងទាំងអស់ ទៅចូលរួមជាមួយក្រុមជម្រើសជាតិ ឲ្យមុនថ្ងៃទី២៩ ខែឧសភា។
ក្រៅពីកីឡាករឆ្នើមទាំង២រូបនេះ Barca ក៏អាចនឹងបាត់បង់កីឡាករសំខាន់ៗជាច្រើនរូបទៀតដែរ ដូចជា Mascherano, Dani Alves និង Claudio Bravo។ ចំណែកឯ Luis Suarez ក៏អាចនឹងទៅចូលរួមជាមួយក្រុមជម្រើសជាតិអ៊ុយរុយហ្គាយដែរ បើសិនជាគណៈកម្មការវិន័យ លើកលែងការពិន័យឲ្យ៕

Post a Comment